ក្លិបចាស់មួយ កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទាក់ទាញ​ Modric ត្រលប់ទៅវិញ

ក្លិបយក្សក្រូអាត Dinamo Zagreb ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទាកទាញអតីតតារាឆ្នើមរបស់ខ្លួន កីឡាករ Luka Modric ត្រលប់ទៅកាន់ក្លិបវិញ។

ជាក់ស្តែង ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប Real Madrid នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះហើយ មានការរំពឹងទុកជាច្រើនកំពុងកើតឡើងទៅលើអនាគតរបស់ខ្សែចាស់វស្សារូបនេះ​ ថានឹងត្រូវផ្ទេរទៅលេងនៅកន្លែងណា នៅរដូវកាលក្រោយ។

ហើយយ៉ាងណាមិញ បើតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ក្លិប Zagreb ថ្មីៗនេះ ហាក់កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេបានរំលេចចេញឡើងនូវឈ្មោះរបស់ Modric ដែលនេះជាចេតនាមួយ ក្នុងការបង្ហាញពីការចាប់អារម្មណ៍របស់ពួកកេក្នុងការនាំយកខ្សែបម្រើរូបនេះ ត្រលប់ទៅកាន់ស្រុកកំណើតវិញ។

ជម្រាបជូនផងដែរថា Modric បានចាកចេញពីក្លិបយក្សក្រូអាត នៅរដូវក្តៅឆ្នាំ២០០៨ ដើម្បីចូលរួមជាមួយ Spurs នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៦,៥ លានផោន ៕

ប្រភព: Sportsmole