កីឡាករ Barca មួយរូប អាចនឹងត្រូវបានលក់ចេញនៅរដូវក្ដៅ ក្រោយសាងកំហុសឱ្យចាញ់ PSG ហើយធ្លាក់ពី UCL

អ្នកចាត់ការ Xavi Hernandez មិនបានរិះគន់ ឬស្ដីថា ខ្សែការពារ Ronald Aurajo នោះទេ បន្ទាប់ពីកីឡាកររូបនេះ បង្កកំហុសឱ្យមានកាតក្រហម ក្នុងការប្រកួត UEFA Champions League ដែល Barcelona បានចាញ់ Paris Saint-Germain កាលពីយប់ថ្ងៃអង្គារ។

ប៉ុន្ដែបើយោងតាមប្រភពពី Relevo បានរាយការណ៍ថា នេះជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Aurajo សម្រាប់ Barcelona ក្នុងពានរង្វាន់អឺរ៉ុប ដោយពួកគេកំពុងពិចារណាលក់ចេញនូវកីឡាករច្រើនរូប នាទីផ្សាររដូវក្ដៅនេះ ហើយក៏មានខ្សែការពារអ៊ុយរូហ្កាយ នៅក្នុងចំណោមនោះផងដែរ។

ការធ្លាក់ចេញពី Champions League ធ្វើឱ្យ Barca របូតទឹកប្រាក់៥០លានអឺរ៉ូ ពីការចូលរួមព្រឹត្តិការណ៍ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក។

ហើយការខាតបង់ទឹកប្រាក់យ៉ាងច្រើន អាចជំរុញឱ្យក្លឹបកាតាឡូញ៉ា ពិចារណាក្នុងការលក់ចេញកីឡាករ ហើយក្នុងនោះក៏មាន Aurajo ម្នាក់ផងដែរ៕

ប្រភព៖ Football Espana