តើ Mbappe បន្ដចង់ចាកចេញពី PSG ទេ បើអាចជួយក្រុមឈ្នះ UCL រដូវកាលនេះ?

ខ្សែប្រយុទ្ធ Kylian Mbappe បានបដិសេធចំពោះការលើកឡើងថា ការទទួលបានជោគជ័យក្នុងពានអឺរ៉ុប អាចផ្លាស់ប្ដូរការពិចារណាចាកចេញពី Paris Saint-Germain ក្រោយជួយពួកគេឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។

កាលពីខែកុម្ភៈ ខ្សែប្រយុទ្ធបារាំង បានផ្ដល់ដំណឹងទៅកាន់ PSG ថាគេនឹងចាកចេញពីទឹកដី Parc des Princes នៅពេលកិច្ចសន្យាអស់សុពលភាព នាដំណាច់រដូវកាលនេះ ខណៈគោលដៅបន្ទាប់ អាចជាក្លឹប Real Madrid។

នៅពេលដែលត្រូវបានសួរថាតើ គេអាចផ្លាស់ប្ដូរចិត្តដែរទេ ប្រសិនបើអាចជួយ PSG ឈ្នះជើងឯក UCL រដូវកាលនេះ Mbappe បានឆ្លើយយ៉ាងខ្លីថា “ទេៗៗ”។

Mbappe ត្រូវបានរាយការណ៍ថា មិនទាន់បានស៊ីញ៉េកុងត្រាជាមួយ Real Madrid នៅឡើយទេ ប៉ុន្ដែគេបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់រួចរាល់ហើយ៕

ប្រភព៖ Football Espana