Walcott សារភាពចង់ឃើញកីឡាករ Man Utd រូបនេះ បង្ហាញខ្លួននៅជម្រើសជាតិបំផុត

អតីតតារាឆ្នើមរបស់ក្លិប Arsenal កីឡាករ Theo Walcott ត្រូវបានគេរាយការណ៍មកថា ចង់ឃើញខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford ចូលរួមជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតពាន UERO ខាងមុខ។

ជាក់ស្តែង ការលើកឡើងបែបនេះ បានកើតឡើង នៅចំពេលដែល Rashford ហាក់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតមួយនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag .

តែទោះជាយ៉ាងណាក៏ដោយ Theo Walcott នៅតែបង្ហាញការជឿជាក់ថាខ្សែប្រយុទ្ធស្លាបរបស់ក្លិប Manchester United គួរតែបន្តស្ថិតនៅជាផ្នែកមួយរបស់លោក Gareth Southgate នៅពេលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបធ្វើឡើងនាចុងឆ្នាំនេះ។

លើសពីនេះ Walcott បាននិយយាថា​៖ ខ្ញុំចង់ឃើញគាត់ស្ថិតនៅក្នុងក្រុមជម្រើសជាតិ។ ខ្ញុំគិតថាមនុស្សជាច្រើនប្រហែលជាភ្លេចហើយនូវអ្វីដែល Rashford បានធ្វើក្នុងនាមជាកីឡាកររបស់ក្រុមជ​ម្រើសជាតិអង់គ្លេស និងសម្រាប់ Man United ។ គាត់មានពេលវេលាដ៏អស្ចារ្យមួយចំនួន។ នៅក្នុងការប្រកួតធំៗ គាត់គឺជាកីឡាករល្អបំផុតមួយ ហើយខ្ញុំគិតថាគាត់ជាមនុស្សម្នាក់ដែលគួរតែស្ថិតនៅក្នុងក្រុមអង់គ្លេស

ប្រភព: Sportskeeda