(វីដេអូ) IshowSpeed ត្រូវ​បាន​អ្នក​គាំទ្រ​ City ស្រែក​ឲ្យ​បិទ​ការ​ផ្សាយ ក្រោយ​អបអរ​ខុស Zone

IshowSpeed បាន​ចេញ​ទៅ​ក្រឡុក​ក្នុង​កីឡដ្ឋាន Etihad Stadium ​ក្នុង​នាម​ជា​អ្នក​គាំទ្រ Real Madrid យ៉ាង​ជាក់ច្បាស់ តែ​កាយវិការ​របស់​គេ​ចេញ​មក​គឺ​កូរ ត្រង់​គេ​បាន​ទៅ​ចូល​ក្នុង Zone របស់​អ្នក​គាំទ្រ​ក្លឹប​សំពៅ​មាស Manchester City ទៅ​វិញ។

នេះ​បន្ទាប់​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​យប់មិញ ស្មើ​លទ្ធផល ១-១ ហើយ​បន្ត​ដល់​ការ​ស៊ុត​ប៉េណាល់ទី ដែល Speed ពិត​ជា​ពុះកញ្រ្ជោល​ផ្លូវ​អារម្មណ៍​របស់​គេ​ខ្លាំង។ វា​អាច​ថា​ជា​សិល្បៈ​ក្នុង​ការ​សម្តែង ដែល​ខំ​ប្រជ្រៀត​ខ្លួន​ទៅ​ក្នុង​តំបន់​អ្នក​គាំទ្រ City។

យ៉ាង​ណា​នៅ​កំឡុង​ការ​ស៊ុត​របស់ Rodrygo ចូល​ទី City ពេល​នោះ​បែរ Speed លេង​មួយ​អស់​ដៃ​ងើប​ឈរ​អបអរ​និង​ស្រែក ដែល​នេះ​នាំ​ឲ្យ​បុរស​វ័យ ១៩ ឆ្នាំ​ត្រូវ​បាន​អ្នក​គាំទ្រ City នៅ​ជុំវិញ​នោះ ប្រាប់​ឲ្យ​ប្រញាប់​បិទ Live ជា​បន្ទាន់ ហើយ​ភ្លាមៗ Speed គេ​ក៏​មិន​បាន​បដិសេធ​នោះ​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា ក៏​មាន​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ដែរ ឆ្ងល់​ថា​ហេតុអ្វី Speed ​គេ​ទៅ​អង្គុយ​ក្នុង Zone របស់ City។ អ្នក​ខ្លះ​ទៀត​ថា បើ​ជា​អ្នក​វិញ​ចាយ​លុយ​ខ្ទង់​រយ​អឺរ៉ូ​ទិញ​សំបុត្រ​ទៅ​ទស្សនា ហើយ​បាន​អង្គុយ​ក្បែរ Speed គឺ​ដឹង​តែ​ពិបាក​ហើយ ខ្លះ​ទៀត​ក៏​ថា Speed ធ្វើ​បាន​ល្អ ត្រង់​គេ​ដូច​គ្រប​ពី​លើ​អ្នក​គាំទ្រ​ម្ចាស់ផ្ទះ​មួយ​ចាស់​ដៃ៕

ប្រភព៖ SportBible