នេះ​ទិន្នន័យ​កីឡាករ​រត់​លឿន​បំផុត​នៅ​តំណែង​សំខាន់​នីមួយៗ​លើ​ទីលាន​ប្រចាំ​ PL

ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ចេញ​មក​ពាក់ព័ន្ធ​នឹង​កីឡាករ​រត់​លឿន​បំផុត គ្រប់​តំណែង​ទាំង​អស់​ប្រចាំ​ក្របខ័ណ្ឌ Premier League ​នា​រដូវ​កាល​នេះ តែ​យ៉ាង​ណា​ចាប់​អារម្មណ៍​បែរ​មិន​ឃើញ​ជើង​ល្បឿន​រដូវ​កាល​ចាស់​ដូច Kyle Walker របស់ Man City និង Darwin Nunez របស់ Liverpool។

បើ​តាម​របាយការណ៍​ Sportlogiq បាន​បង្ហាញ​ថា កីឡាករ​លេង​តំណែង​ការពារ​កណ្តាល (CB) គឺ Micky van de Ven ដែល​រត់​លឿន​បំផុត​នៅ Premier League ហើយ​បាន​លេង​យ៉ាង​ហោច​ណាស់ ៤៥០ នាទី​លើ​ទីលាន គេ​រត់​ល្បឿន​អតិបរមា ៣៦ គ.ម/ម៉ ខណៈ​តំបន់​ប្រយុទ្ធ​ស្លាប Pedro Neto ដែល​លឿន​បំផុត​នោះ គឺ ៣៥ គ.ម/ម៉។

គេ​ស្មើ​គ្នា​នឹង​ប្រយុទ្ធ​ប្រអប់ Moussa Diaby របស់ Aston Villa ក៏​ល្បឿន​ប៉ុន​នោះ​ដែរ ខណៈ​ការពារ​ស្លាប​គឺ​ជា Diogo Dalot របស់ Man United ដែល​រត់​នៅ​ល្បឿន ៣៥ គ.ម/ម៉ និង​ចុងក្រោយ​បម្រើ​លឿន​បំផុត​គឺ​របស់ Everton កីឡាករ Amadou Onana ល្បឿន​ក្រោម​នោះ​បន្តិច។

ជាង​នេះ​ខាង PFF ក៏​មាន​បង្ហាញ​នូវ​ទិន្នន័យ​កីឡាករ​រត់​លឿន​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប មាន Alvaro Garcia (LaLiga), Leroy Sane (Bundesliga), Matteo Politano (Serie A) និង Kylian Mbappe (Ligue 1)៕

ប្រភព៖ SportBible