Van Dijk ផ្ដាំផ្ញើពាក្យខ្លះទៅមិត្តរួមក្រុម Liverpool ក្រោយធ្លាក់ពី Europa League

Virgil van Dijk បានទទូចឱ្យសមាជិករបស់ Liverpool មានការប្រឹងប្រែងសម្រាប់ឱកាសលើកចុងក្រោយ ក្នុងការប្រជែងពាន Premier League បន្ទាប់ពីក្រុមរបស់គេបានជ្រុះចេញពី Europa League។

Liverpool ទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League ប៉ុន្ដែមិនអាចជួយឱ្យពួកគេឡើងទៅវគ្គបន្ទាប់បានទេ ដោយសារបរាជ័យក្នុងជើងទី១ រហូតដល់ ៣-០។

បន្ទាប់ពីបាត់បង់ឱកាសបន្តនៅក្នុងពានអឺរ៉ុប Van Dijk បានប្រាប់ឱ្យមិត្តរួមក្រុមហង្សក្រហម មានការរួបរួម ដើម្បីប្រជែងពាន Premier League ដោយចាប់ផ្ដើមពីការប្រកួតទល់ Fulham នាថ្ងៃអាទិត្យ។

ខ្សែការពារហូឡង់និយាយថា៖ “យើងមានការប្រកួតដ៏ល្អ ការព្យាយាមយ៉ាងអស្ចារ្យ ហើយយើងទទួលបានជ័យជម្នះ ប៉ុន្ដែមិនទាន់ឈានដល់តាមការចង់បាននោះទេ។ វាជាការប្រសើរឡើង ប៉ុន្ដែជាក់ស្ដែងគឺធ្លាក់ចេញទៅហើយ ហើយយើងត្រូវផ្លាស់ប្ដូរស្ថានភាពឱ្យបានលឿន ហើយ្វើដំណើរទៅប្រកួតនៅទីក្រុងឡុងដ៍នាថ្ងៃអាទិត្យ។ យើងមានរាល់ទំនួលខុសត្រូវសម្រាប់ការប្រកួតនេះ ទាំងស្មារតី និងកាយសម្បទា។ យើងពិតជាខកចិត្តចំពោះការធ្លាក់ចេញពីការប្រកួត ដែលយើងពិតជាចង់ឈ្នះ”។

“យើងត្រូវការគ្រប់គ្នា ក្នុងឱកាសចុងក្រោយ ដោយនេះជាអារម្មណ៍ដែលខ្ញុំមាននៅពេលនេះ”៕

ប្រភព៖ Goal