គ្រាប់បាល់ដែល Messi & Suarez រកបាន ច្រើនជាងកីឡាករក្រុម Real / Atletico បូកបញ្ចូលគ្នា

ដៃគូប្រយុទ្ធ Lionel Messi និង Luis Suarez របស់ Barcelona មានចំនួនគ្រាប់បាល់បូកបញ្ចូលគ្នាច្រើនជាង រាល់កីឡាករទាំងអស់របស់ Real Madrid និង Ateltico Madrid នៅក្នុងការប្រកួត LaLiga រដូវកាលនេះ។

គ្រាប់បាល់របស់កីឡាករឆ្នើមទាំងពីរបូកបញ្ចូលគ្នា មានចំនួន២៥គ្រាប់ ខណៈដែល កីឡាកររបស់ក្រុម Real & Atletico រកបានតែ ២៤គ្រាប់ប៉ុណ្ណោះ។

ក្រោយរកបានហេតទ្រីគជួយអោយ Barcelona យកឈ្នះ Levante ក្នុងលទ្ធផល ៥-០ ខ្សែប្រយុទ្ធអាហ្សង់ទីនបានឈរនៅកំពូលតារាង Top Scorer របស់ LaLiga ដោយរកគ្រាប់បាល់បាន១៤គ្រាប់សំរាប់រដូវកាលនេះ ខណៈដែលមិត្តរួមក្រុម Suarez រកបាន១១គ្រាប់ ឈរនៅលេខរៀងទី៣ក្នុងតារាង។

គួរបញ្ជាក់ថា Barca មានចំនួនគ្រាប់បាល់ដែលរកបានសរុប ៤៦គ្រាប់ ក្នុងចំនោម ១៦ប្រកួតដែលពួកគេបានចូលរួម ដែលច្រើនជាងក្រុមលេខ២ Sevilla ១៧គ្រាប់៕

ប្រភព៖ Be Soccer