Man City បញ្ជាក់ថាតារាឆ្នើមខ្លួនម្នាក់ នឹងជាទាន់សម្រាប់ជំនួបទល់ក្រុម Leicester នៅថ្ងៃ Boxing Day

កីឡាករ David Silva របស់ក្រុម Manchester City បានវិលត្រឡប់មកហ្វឹកហាត់វិញក្រោយពីខកខាន 4 ប្រកួត ដោយសារបញ្ហារបួសសរសៃពួរគន្លាក់ជើង ហើយអាចនឹងស្ថិតក្នុងការប្រកួតទល់នឹងក្រុម Leicester នៅថ្ងៃ Boxing Day ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនមានវត្តមានសម្រាប់ក្រុមរបស់លោក Pep Guardiola ឡើយ ចាប់តាំងពីប្តូរចេញនៅនាទី 68 ក្នុងការបរាជ័យដោយលទ្ធផល 2-0 នៅលើទឹកដីក្រុម Chelsea ខណ:ក្រុម City មាន 4 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool  កាលពីពេលថ្មីៗនេះ ដោយចាញ់ក្រុម Crystal Palace ម្តងទៀត ។

តែទោះជាយ៉ាងណាក៏ដោយគេហទំព័រផ្លូវការរបស់ក្រុម Man City បានបញ្ជាក់ថាកីឡាករ Silva នឹងវិលត្រលប់មកវិញ ជាមួយនឹងការធ្វើដំណើទៅកាន់ទឹកដីក្រុម  Leicester ក្រោយពីអវត្តមានរយ:ពេល ២ សប្តាហ៍ ៕

ប្រភព: 90min