(VDO) តាម​កៀប ៣ នាក់អត់​ជាប់ នៅ​តែ Messi ថៃ​អាច Assist បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​យ៉ាង​ស្អាត

ក្លឹប Consadole Sapporo បាន​យក​ឈ្នះ​លើ Shimizu S-Pulse នៅ​លទ្ធផល ៥-២ បន្ទាប់​ពី​កីឡាករ Anderson Lopes បំបែក​បាន​ ៤ គ្រាប់​ម្នាក់​ឯង និង​មួយ​គ្រាប់​ទៀត​ពី Musashi Suzuki រំអុក​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ស្ពឹក​មុខ។

ទោះ​ជា​យ៉ាងណាមិញ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​បច្ចេកទេស​លេង​របស់​ខ្សែ​បម្រើ​ឆ្នើម Chanathip Songkrasin ដែល​ឲ្យ​រហ័ស​នាម ‘Messi ថៃ’។ កីឡាករ​មាឌ​ល្អិត​រូប​នេះ​នៅ​អំឡុង​នាទី ៦០ រូប​គេ​បាន​ប្រើ​បច្ចេកទេស​រក​ក្រឡា​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​បាន​យ៉ាង​ល្អ ថ្វី​បើ​រង​ការ​តាម​កៀប​ពី​កីឡាករ​ ៣ រូប​ឯ​ទៀត​ក៏​ដោយ។ បុរស​វ័យ ២៥ ឆ្នាំ​បាន​បញ្ជូន​បាល់ Assist ដ៏​អស្ចារ្យ​ពីរ​លើក​ជាប់​គ្នា​ហើយ​សម្រាប់​រយៈ​ពេល​ ២ សប្តាហ៍​ចុង​ក្រោយ។

ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូ (អធ្យាស្រ័យព្រោះវីដេអូជាប់ Non-Public)!