Giggs បង្ហើបប្រាប់ពីឈ្មោះអតីតជើងចាស់ Arsenal ៤ រូប ដែលលោកគ្មានថ្ងៃមើលមុខចំ

អតីតជើងចាស់ Ryan Giggs បានបង្ហាញពីការប្រកួតប្រជែងដ៏ធំមួយរវាងក្រុម Manchester United និងក្រុមកាំភ្លើងធំ Arsenal អំឡុងពេលដែលគាត់នៅជាកីឡាករ ខណ:លោកក៏បានសារភាពផងដែរថាគាត់មិនចូលចិត្តកីឡាកររបស់ក្រុនេះយ៉ាងហោចណាស់បួននាក់ ។

គួរបញ្ជាក់រំលឹកងថា​ Giggs គឺជាផ្នែកដ៏សំខាន់មួយនៃក្រុមបិសាចក្រហម ដោយពួកគេបានឈ្នះពានបីលើកក្នុងមួយរដូវកាលនៅឆ្នាំ 1999  បន្ទាប់ពីក្រុម Arsenal ក៏បានឈ្នះពីរដងផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាបើយោងតាមលោក Giggs ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិវេលស៍ បង្ហាញថាលោកមិនពេញចិត្តចំពោះកីឡាករមួយចំនួននៅក្នុងក្រុម Arsenal ហើយថែមទាំងបានបដិសេធមិនធ្វើការវាយតម្លៃពីជំនាញរបស់ពួកគេផងដែរ ។

លើសពីនេះលោក Giggs បានប្រាប់កាសែត Daily Mail ថា : ” ខ្ញុំមិនចូលចិត្ត Arsenal ទេ ខ្ញុំមិនចូលចិត្ត Vieira ព្រោះគាត់ជាមនុស្សកខ្វក់ ។ ខ្ញុំមិនចូលចិត្ត Petit ព្រោះគាត់មានសក់វែង ហើយខ្ញុំក៏មិនចូលចិត្ត Bergkamp ផងដែរ  ។ ខ្ញុំមិនចូលចិត្ត Pires នោះទេ បើទោះបីជានៅពេលដែលអ្នកជួបគាត់ឥឡូវនេះ គាត់ពិតជាគ្មានអ្វីល្អទាល់តែសោះ ” ៕

ប្រភព: Mirror