រឿងរ៉ាវទាំង៣៣ របស់បុរសវ័យ ៣៣ឆ្នាំ Cristiano Ronaldo ដែលអ្នកប្រហែលមិនធ្លាប់ដឹង

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស កីឡាករ Cristiano Ronaldo ទើបតែឈានដល់វ័យ ៣៣ឆ្នាំកាលពីថ្មីៗនេះ ហើយមានមនុស្សជាច្រើនរួមទាំងអ្នកគាំទ្រ បានផ្ងើសារជូនពររូបគេ ក្នុងថ្ងៃខួបកំនើតផងដែរ។

ប៉ុន្ដែមានអ្នកខ្លះមិនទាន់ដឹងថា កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានធ្វើរឿងអ្វីខ្លះក្នុងអាជីពជាកីឡាករបាល់ទាត់របស់រូបគេមកទល់នឹងពេលនេះ ហើយខាងក្រោមនេះជារឿងរ៉ាវផ្ទាល់ខ្លួនក៏ដូចជាកំនត់ត្រា ទាំង៣៣ របស់ Cristiano Ronaldo។

១. ជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតទី២ សំរាប់ការប្រកួតក្នុងលីគ
២. មានតែការប្រកួតពីរក្របខណ្ឌប៉ុណ្ណោះដែល Ronaldo មិនអាចរកគ្រាប់បាល់បាន គឺ Community Shield និង Europa League

៣. បំប៉ោងសំនាញ់ទី២គ្រាប់ក្នុងមួយប្រកួត ចំនួន៩៩លើក
៤. ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសំរាប់ជម្រើសជាតិព័រទុយហ្កាល់

៥. មានស្ថិតិស៊ុតបញ្ចូលទីល្អជាមួយនឹងក្រុម Sevilla ដោយរកបាន ២៧គ្រាប់ក្នុង ១៨ប្រកួត
៦. ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ដ្ររបស់ក្រុម Real Madrid
៧. រកគ្រាប់បាល់បានច្រើនបំផុតទល់នឹងអ្នកចាំទី Gorka Iraizoz
៨. រកបានសរុប១១គ្រាប់សំរាប់ការប្រកួតវគ្គផ្ដាច់ព្រត្រទាំងអស់

៩. ឈ្នះពាន Pichichi បានបីដង

១០. ឈ្នះពាន Ballon d’Or បានប្រាំដង

១១. កីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត(Top Socorer)នៅ Champions League ៦ដង
១២. រកបាន ៦១គ្រាប់ក្នុងមួយរដូវកាល (ក្នុងរដូវកាល 2014/15)
១៣. រកបានយ៉ាងតិច ២២គ្រាប់ក្នុងរដូវកាលនីមួយៗ ចាប់តាំងពីរដូវកាល 2006/07
១៤. ស៊ុតបាល់ប៉េណាល់ទីចូលច្រើនជាងគេបង្អស់សំរាប់ការប្រកួតក្នុងលីគ ដោយរកបាន ៧៧គ្រាប់ ក្នុងចំនោមការស៊ុត ៩០ដង

១៥. ស៊ុតបាល់ free-kick ចូលបាន ៥៣គ្រាប់
១៦. តែតបញ្ចូលទីបាន ១០៧គ្រាប់

១៧. បង្ហាញខ្លួនជាកីឡាករបាល់ទាត់អាជីពលើកដំបូងនៅឆ្នាំ ២០០២ ក្នុងនាមជាកីឡាករក្រុម Sporting

១៨. ជាកីឡាករដំបូងដែលរកគ្រាប់បាល់បាន ១០០គ្រាប់ក្នុងជំនួប Champions League
១៩. រកគ្រាប់បាល់បាន ១០ប្រកួតជាប់គ្នាអោយ Real Madrid ក្នុងលីគ LaLiga
២០. បង្ហាញខ្លួនអោយឈុតធំជម្រើសជាតិព័រទុយហ្កាល់ក្នុងវ័យ ១៧ឆ្នាំ
២១. រកបាន៥គ្រាប់ក្នុងមួយប្រកួត ពីរលើក
២២. រកបាន ៣៣១គ្រាប់ដោយស៊ុតជើងស្ដាំ

២៣. ប្រកួតទល់នឹង Messi ៣៤លើក
២៤. ត្រូវបានបណ្ដេញចេញពីការប្រកួត ៦លើក

២៥. ពាក់អាវ ៤លេខខុសៗគ្នា គឺ លេខ ៧ ១៧ ៩ និង ២៨

២៦. លេងបាន ៣២៩ប្រកួតជាមួយនឹង Benzema

២៧. រកគ្រាប់បាល់ដំបូង នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០២ អោយក្រុម Sporting
២៨. លេងក្រោមការដឹកនាំដោយគ្រូបង្វឹក ១០រូប

២៩. រកគ្រាប់បាល់បាន ១១ប្រកួតជាប់គ្នា សំរាប់គ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាល 2013/14
៣០. ឈ្នះបានពានរង្វាន់ ១២ផ្សេងៗគ្នា ជាមួយក្លឹបដែលគេលេងអោយ

៣១. ឈ្នះការប្រកួតក្នុងចំនួនគ្រាប់បាល់ស៊ុតចូលច្រើនបំផុត ១០-២ ទល់នឹងក្រុម Rayo Vallecano
៣២. មានកំណត់ត្រាក្នុងក្របខណ្ឌ Champions League ដោយរកគ្រាប់បាល់បាន ១៧គ្រាប់នៅរដូវកាល 2013/14
៣៣. លេងទល់នឹង ១២៨ក្រុមផ្សេងគ្នា (សំរាប់ប្រកួតអោយក្លឹប នឹងក្រុមជម្រើសជាតិ)

ប្រភព៖ Marca