Ajax ដាក់ទណ្ឌកម្មកីឡាករចំនូលថ្មីរបស់ក្លឹប អោយសរសេរពាក្យមួយឃ្លា១០០ចប់

Ajax បានធ្វើរឿងដ៏គួរឲអស់សំនើចមួយ ដោយបានដាក់ទណ្ឌកម្មទៅលើ កីឡាករចំនូលថ្មី Kjell Scherpen ដែលបានរិះគន់ក្លឹប នៅលើបណ្ដាញសង្គមកាលរូបគេនៅពីក្មេង។

អ្នកចាំទីរូបនេះ ជាអ្នកគាំទ្រក្រុម Feyenoord កាលពីកុមារភាព ហើយរូបគេត្រូវបានបង្ខំឲសរសេរពាក្យមួយឃ្លាថា “Ajax គឺជាក្លឹបដ៏ល្អបំផុតនៅហូឡង់” ១០០ចប់ ដែលពិនិត្យដោយ អតីតអ្នកចាំទី Edwin Van der Sar និង ប្រធានផ្នែកីឡា Marc Overmars។

គួរបញ្ជាក់ថា អ្នកចាំទីវ័យ១៩ឆ្នាំ នឹងក្លាយជាកីឡាករពេញសិទ្ធរបស់ Ajax នៅខែកក្កដា ២០១៩ ហើយរូបគេជាកីឡាករទី៣ ដែលក្លឹបបានចុះហត្ថលេខាមកចូលរួមនៅរដូវក្ដៅខាងមុខ បន្ទាប់ពី Kik Pierie និង Razvan Marin៕