Zidane នឹងលក់ខ្សែបម្រើម្នាក់ចេញ បើសិនជាគាត់អាចបន្ដដឹកនាំ Real Madrid នៅរដូវកាលក្រោយ

ពិធីករទូរទស្សន៍អេស្ប៉ាញលោក Manu Carreno បាននិយាយនៅក្នុងវិទ្យុ Cadena Ser ថា អ្នកចាត់ការ Zidane មិនមានទំនុកចិត្តលើ ខ្សែបម្រើ Isco Alarcon​ ហើយនឹងលក់រូបគេថែមទៀតផង។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ក៏ដឹងរឿងនេះផងដែរ ខណៈដែល លោក Josep Pedrerol បាននិយាយក្នុងទូរទស្សន៍ Chiringuito បើសិនជាគ្មានអ្វីផ្លាស់ប្ដូរទេ ហើយ Zidane នៅបន្ដដឹកនាំនៅរដូវក្រោយទៀត អ្នកចាត់ការសញ្ជាតិបារាំងអាចនឹងលក់ Isco នៅចុងរដូវកាល។

គួររំលឹកថា កីឡាករនៅតំបន់ប្រយុទ្ធ BBC ដែលមាន Bale, Benzema និង Cristiano បានលេងជុំគ្នាវិញ ដែលជាហេតុធ្វើអោយ Isco បាត់បង់ឱកាស ជាប់ជម្រើសដំបូងរបស់លោក Zidane៕

ប្រភព៖ Sport English