Mbappe ចង់អោយមិត្តរួមក្រុមរបស់គេម្នាក់ ជាប់ជម្រើសដំបូងក្នុងជំនួបជាមួយ Real Madrid

ខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG កីឡាករ Kylian Mbappe បានសរសើមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Angel Di Maria ថា ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនគួរតែជាប់ជម្រើសដំបូងក្នុងជំនួបទល់នឹង Real Madrid។

សំរាប់ការមកដល់របស់ Neymar ហើយនឹង Mbappe នៅ PSG សំរាប់រដូវកាលនេះ ដែលធ្វើអោយ Di Maria ពិបាកនឹងជាប់ជម្រើសដំបូងនៅក្នុងក្រុម។

ប៉ុន្ដែកីឡាករវ័យ ២៩ឆ្នាំរូបនេះបាន ធ្វើអោយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Unai Emery ឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយ ក្នុងការប្រកួតពាន Coupe de France កាលពីថ្ងៃអង្គារ ដោយរូបគេរកបានបីគ្រាប់យឈ្នះក្រុម Sochaux ក្នុងលទ្ធផល ៤-១៕

ប្រភព៖ AS