គ្រូអាហ្សង់ទីន កោះហៅកីឡាករ ៣២រូប ត្រៀមខ្លួនសំរាប់ការប្រកួត Copa America

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានបញ្ជូនឈ្មោះកីឡាករជាបឋម ៣២រូប សំរាប់ការប្រកួតពាន Copa America ហើយនឹងត្រូវកាត់បន្ថយនៅសល់តែ ២៣រូប សំរាប់ចូលរួមការប្រកួតនៅរដូវក្ដៅខាងមុខ។

បើតាមប្រភពកាសែតអាហ្សង់ទីន TyC Sports បានផ្សាយថា លោក Scaloni នឹងជម្រើសកូនក្រុមចុងក្រោយនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ខណៈបច្ចុប្បន្នមានអ្នកចាំទី៥រូប ខ្សែការពារ៩រូប ខ្សែបម្រើ១២រូប និងខ្សែប្រយុទ្ធ ៦រូប។

ខ្សែប្រយុទ្ធឆ្នើម Sergio Aguero របស់ក្រុម Manchester City ត្រូវបានកោះហៅសំរាប់ក្រុមជម្រើសជាតិ ជាលើកដំបូងចាប់តាំងពីធ្លាក់ចេញពី World Cup វគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹង Mauro Icardi និង Paulo Dybala ខណៈដែល Lionel Messi នាំមុខគេនៅក្នុងបញ្ជីនេះ។

កីឡាករទាំង៣២រូប របស់ក្រុមអាហ្សង់ទីន ដែលបានកោះហៅជាបឋមមានដូចជា៖

អ្នកចាំទី: Franco Armani (River), Esteban Andrada (Boca), Agustín Marchesín (América), Juan Musso (Udinese) y Gerónimo Rulli (Real Sociedad)

ខ្សែការពារ: Renzo Saravia (Racing), Gabriel Mercado (Sevilla), Nicolás Otamendi (Manchester City), Germán Pezzella (Fiorentina), Walter Kanemann (Gremio), Nicolás Tagliafico (Ajax,), Marcos Acuña (Sporting Lisboa), Ramiro Funes Mori (Villarreal) y Juan Foyth (Tottenham)

ខ្សែបម្រើ: Leandro Paredes (PSG), Giovani Lo Celso (Betis), Exequiel Palacios (River), Guido Rodríguez (América), Roberto Pereyra (Watford), Rodrigo De Paul (Udinese), Matías Zaracho (Racing), Ángel Di María (PSG), Gonzalo Martínez (Atlanta United), Paulo Dybala (Juventus), Maximiliano Meza (Monterrey) e Iván Marcone (Boca)

ខ្សែប្រយុទ្ធ: Lionel Messi (Barcelona), Sergio Agüero (Manchester City), Lautaro Martínez (Inter), Ángel Correa (Atlético de Madrid), Matías Suárez (River), Mauro Icardi (Inter)

ប្រភព៖  Be Soccer