ដើរ​ជ្រេ​សិន​បាន តែ ៤ រូប​នេះ​បើ​ចង់លូក លុះ​ត្រា​តែ​ហ៊ាន​ជះ ១០០ លាន​ឡើង

ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្តៅ​សម្រាប់​ក្របខ័ណ្ឌ​កំពូល Premier League នឹង​បើក​ចាប់​ពី​ថ្ងៃ​ទី ១៦ ឧសភា​ត​ទៅ ស្រប​ពេល​ក្របខ័ណ្ឌ​ឯ​ទៀត​កំណត់​នា​ថ្ងៃ​បន្ត​បន្ទាប់​នោះ។ ចចាមអារ៉ាម​បាន​ផ្ទុះ​ឡើង​មុន​ប៉ុន្មាន​ខែ ដោយ​ខ្លះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

យ៉ាងណាមិញ​សម្រាប់​កីឡាករ ៥ រូប​ដែល​រង​ដំណឹង​ល្ហិចល្ហៀង​ច្រើន​បំផុត ​គឺ​សុទ្ធ​សឹង​តែ​មាន​តម្លៃ​ខ្លួន​លើស​ពី ១០០ លាន​អឺរ៉ូ ឬ​ខ្លះ​អាច​ខ្ពស់​ជាង​នេះ​ទៀត​ផង ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Paulo Dybala ​ថ្លៃ​១០២ លាន​អឺរ៉ូ
  • Antoine Griezmann ​ថ្លៃ ១២០ លាន​អឺរ៉ូ
  • Paul Pogba ​ថ្លៃ ១៣០ លាន​អឺរ៉ូ
  • Eden Hazard ​ថ្លៃ ១០០ លាន​អឺរ៉ូ