វីរបុរស Beckenbauer ចង់ឲ្យគ្រូបង្វឹកនៅ PL រូបនេះ មកដឹកនាំនៅអាល្លឺម៉ង់ មុនពេលបញ្ចប់អាជីព

វីរបុរសក្រុម Bayern Munich លោក Franz Beckenbauer សង្ឃឹមថាលោក Jurgen Klopp នឹងវិលត្រឡប់មកប្រទេសអាល្លឺម៉ង់វិញ មុនពេលបញ្ចប់អាជីពរបស់គាត់ ។

ជាក់ស្តែងលោក Klopp បានឈ្នះពានរង្វាន់លើកទី 1 របស់គាត់ សម្រាប់ការគ្រប់គ្រងនៅក្រុម Liverpool កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅពេលដែលក្រុមហង្សក្រហមបានផ្តួលក្រុម Tottenham ដោយលទ្ធផល 2-0 នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនៅសល់កុងត្រា 3 ឆ្នាំទៀត នៅលើទឹកដី Anfield ប៉ុន្តែម្ចាស់ក្លឹបហង្សក្រហម Liverpool ត្រៀមរួចជាស្រេចក្នុងការបន្ថែមកុងត្រាថ្មីទៀត ដើម្បីរក្សាអនាគតរបស់លោក Klopp ។

ប៉ុន្តែទោះជាយ៉ាងណា Beckenbauer សង្ឃឹមថាក្រុម Bayern អាចនឹងធ្វើឱ្យលោក Klopp វិលត្រលប់មកកាន់ Bundesliga វិញនៅថ្ងៃណាមួយ ហើយលោកសង្ឃឹមទុកថាគ្រូបង្វឹករូបនេះនឹងអាចមានរឿងងាយស្រួលជាងនៅក្នុងទីក្រុង Munich ៕

ប្រភព: Mirror