City ​ប្រជែង​ចង់​ដណ្តើម​យក​រ៉ាដា​របស់ United ​ហ៊ាន​ឲ្យ​ថ្លៃ​ដល់ ៤៤ លាន​ផោន

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Manchester City បាន​កៀក​ជិត​នឹង​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​ក្លឹប Juventus នោះ​គឺ​ Joao Cancelo។

ក្លឹប​ឈ្នះ​ជើង​ឯក​នៅ Premier League រដូវ​កាល​ចាស់ ​កំពុង​លៃលក​ហ៊ាន​ឲ្យ​ដល់​ទៅ ៤៤ លាន​ផោន​សម្រាប់​ខ្សែ​ការពារ​ស្លាប​ស្តាំ​រូប​នេះ។ Cancelo មិន​ត្រឹម​តែ​មាន​ការ​ចាប់​អារម្មណ៍​ពី Man City មួយ​ទេ ទៀត​សោត​សូម្បី​តែ​ត្រកូល​រួម Man Utd ក៏​ធ្លាប់​បង្ហាញ​ការ​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​ដូច​គ្នា។

យ៉ាងណាមិញ​តាម​សារព័ត៌មាន Goal បាន​ជឿជាក់​ថា​ City អាច​នឹង​នាំ​យក Cancelo មក​យ៉ាង​ពិត​ប្រាកដ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ព្រោះ​ពួក​គេ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការ​វ៉ៃ​ចេញ Danilo។ ក្នុង​នោះ​ក្រុម​ឈ្នះ​ជើង​ឯក Serie A ក៏​អាច​មាន​ឱកាស​យក Danilo ទៅ​ជំនួស​តំណែង​កីឡាករ​ព័រទុយហ្គាល់​ឬ​ប្រើ​ជម្រើស​មាន​ស្រាប់​រវាង Elseid Hysaj របស់ Napoli ឬ Kieran Trippier របស់ Spurs ប្រសិន​ខ្លួន​ចរចា​ត្រូវរ៉ូវ។

ប្រភព: Metro