ជើងចាស់ Souness ព្រួយចិត្តខ្លាំង ខ្លាចតារាកំពូល Liverpool ពីររូបនេះ នឹងត្រូវចាញ់មនោគមពីក្លឹបដទៃ

ជើងចាស់លោក Graeme Souness ជឿជាក់ថាកីឡាករ Sadio Mane និង Mohamed Salah អាចនឹងផ្លាស់ប្តូរចិត្តគំនិតរបស់ពួកគេ បើសិនជាក្រុម Real Madrid ឬ Barcelona ព្យាយាមខ្លាំង ដើម្បីចុះហត្ថលេខាលើពួកគេនោះ ។

ជាក់ស្តែងខ្សែប្រយុទ្ធទាំងពីររូបនេះ គ្មានអ្នកណាអាចបញ្ឈប់បានទេ សម្រាប់រដូវកាលនេះ ខណៈដែលពួកគេបានឈ្នះពានរង្វាន់ស្បែកជើងមាស នៅក្នុងក្របខ័ណ្ឌ Premier League រួមជាមួយកីឡាករ Pierre-Emerick Aubameyang ផងដែរ ។

មិនតែប៉ុណ្ណោះពួកគេក៏មានតួនាទីសំខាន់ក្នុងតំបន់ប្រយុទ្ធទាំងបីក្នុងក្រុមរបស់គ្រូបង្វឹលោក Jurgen Klopp ផងដែរ ខណៈដែលក្រុម Liverpool បានពានរង្វាន់ក្របខ័ណ្ឌ Champions League លើកទី ៦ របស់ពួកគេ ។

ហើយយ៉ាងណាមិញវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលមានក្រុមកំពុងព្យាយាម និងល្បួងពួកគេឱ្យចាកចេញពីទឹកដី Anfield នៅរដូវក្តៅខាងមុខនេះ ដោយទាំងក្រុម Madrid និង Barcelona កំពុងសម្លឹងរកការផ្លាស់ប្តូរមួយ ។

មិនតែប៉ុណ្ណោះលោក Souness មានក្តីបារម្ភយ៉ាងណាខ្លាំងថាពួកគេទាំងពីររូបនេះ អាចមានមួយ ឬក៏ទាំងពីរ នឹងផ្លាស់ប្តូរចក្ខុវិស័យរបស់ពួកគេ នៅពេលរដូវកាលដោះដូរកីឡាករត្រូវបើកនាពេលខាងមុខនេះ  ដូចដែលក្លឹបហង្សក្រហមបានបាត់បង់តារាឆ្នើម Luis Suarez និង Philippe Coutinho ឱ្យក្រុម Barcelona កាលពីពេលប៉ុន្មានឆ្នាំកន្លងទៅ ៕

ប្រភព: Talksports