Liverpool ចង់បានអ្នកចាំទី មានឈាមជ័រនៅអាស៊ីអាគ្នេយ៍មួយរូប មកជំនួស Mignolet ដែលអាចចាកចេញ

ក្លឹប Liverpool បានងាកមកចាប់អារម្មណ៍ អ្នកចាំទី Neil Etheridge របស់ក្រុម Cardiff មកជំនួស អ្នកចាំទីដៃទី២ Simon Mignolet ដែលគេរំពឹងថា នឹងចាកចេញពីទឹកដី Anfield នៅរដូវក្ដៅខាងមុខនេះ។

បើតាមប្រភពកាសែត WalesOnline បានអោយដឹងថា ក្លឹបហង្សក្រហមបាន ធ្វើការស៊ើបសួរដោយបើកចំហរមួយ ទៅអ្នកចាំទីរូបនេះ ប៉ុន្ដែ មិនទាន់មាន ការចចារជាផ្លូវការនៅឡើយទេ។

គួររំលឹកថា Etheridge ដែលរក្សា clean sheet បាន១០ប្រកួតសំរាប់ Cardiff កាលពីរដូវកាលមុន ត្រូវបានក្រុមដែលទើបប្រម៉ូតឡើង Aston Villa ដាក់តំលៃ ៨លានផោន ដើម្បីចុះហត្ថលេខា ប៉ុន្ដែសំនើរនេះត្រូវបានច្រានចោលនៅសប្ដាហ៍នេះ ដោយសារក្លឹប Cardiff ចង់បាន ១០លានផោន សំរាប់តំលៃខ្លួន កីឡាកររបស់ក្រុមជម្រើសជាតិហ្វីលីពីនរូបនេះ៕

ប្រភព៖ Daily Mail