Juventus ចង់បានកីឡាករដែល បានលក់ចេញពីដើមឆ្នាំ ត្រលប់មកចូលរួមវិញ នៅរដូវកាលថ្មី

ក្លឹប Juventus ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍ចង់់នាំយក ខ្សែការពារ Medhi Benatia ត្រលប់ពីក្លឹប កាតា Al-Duhail វិញ។

បើតាមប្រភពកាសែត La Stampa ក្លឹបសេះបង្កង់ បានសំលឹងឃើញលទ្ធភាព ក្នុងការត្រលប់មកវិញរបស់ Benatia បន្ទាប់ពីក្លឹបកំពុងស្វះស្វែងរកកីឡាករដែលមានគុណភាព។

ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ បានចំណាយពេល ២ឆ្នាំកន្លះ នៅទីក្រុងទូរីន ហើយបានជួយអោយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី ២លើក ហើយឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ម្ដងផងដែរ។

ទោះយ៉ាងណាក្ដី រូបគេបានចាកចេញទៅចូលរួមជាមួយនឹងក្លឹបកាតាកាលពីខែមករា បន្ទាប់ពីមានជំលោះជាមួយនឹងគ្រូបង្វឹក Massimiliano Allegri។

គួរបញ្ជាក់ថា Benatia អាចជាខ្សែការពារកណ្ដាលទី៣ ដែលអាចនឹងចូលរួមជាមួយនឹង Juventus នៅរដូវក្ដៅនេះ ដោយ Cristian Romero និង Merih Demiral ក៏អាចនឹងមកចូលរួមផងដែរ៕

ប្រភព៖ Football Italia