ក្តៅៗ! Man City និង Juve ឈានដល់ការជួបពិភាក្សាគ្នា ជុំវិញការផ្លាស់ប្តូរលើតារាឆ្នើមម្នាក់

ក្លឹប Manchester City កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុម Juventus លើការផ្លាស់ប្តូរក្នុងតម្លៃ 50 លានអឺរ៉ូ (44 លានផោន ឬ 56 លានដុល្លារ) សម្រាប់កីឡាករ Joao Cancelo ។

ជាក់ស្តែងប្រភពដែលជិតស្និទ្ធនឹងក្លឹបទាំងពីរបានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយ កំពុងត្រូវបានគេដាក់ឱ្យអនុវត្ត នៅពេលដែលក្រុម Man City កំពុងត្រៀមរៀបចំលក់កីឡាករសញ្ជាតិប្រេស៊ីល Danilo ចេញនៅរដូវក្តៅខាមុខនេះ ។

មិនតែបុណ្ណោះក្រុម Juve ក៏កំពុងបានចាប់ផ្តើមស្វែងរកកីឡាករមកជំនួសកន្លែងរបស់ Cancelo ផងដែរ ហើយពួកគេបានកំណត់អត្តសញ្ញាណលើកីឡាករ Kieran Trippier របស់ Tottenham និងកីឡាករ Elseid Hysaj របស់ក្រុម Napoli ជាអ្នកដែលសក្តិសម ។

លើសពីនេះវាត្រូវបានគេរាយការណ៍ទៀតថា Danilo ក៏អាចជាជម្រើសមួយផងដែរ ដែលអាចផ្លាស់ទៅកាន់ទីក្រុង Turin បន្ទាប់ពីកីឡាកររូបនេះបានចាកចេញពីក្រុម Real Madrid ដោយជ្រើសរើសផ្ទេរមកកាន់ក្រុម Man City នៅឆ្នាំ 2017 ប៉ុន្តែអ្វីៗដែលកំពុងស្ថិតនៅក្នុងការពិភាក្សាចំពោះការចុះហត្ថលេខាលើ Cancelo គឺផ្តោតសំខាន់តែលើកិច្ចព្រមព្រៀងជាសាច់ប្រាក់តែប៉ុណ្ណោះ ៕

ប្រភព: Goal