តារាឆ្នើម Liverpool ម្នាក់ បង្ហាញពីបំណងប្រាថ្នារបស់គេ ក្នុងការលេងឲ្យក្លឹបមួយនេះ ពេញមួយអាជីព

កីឡាករ Trent Alexander-Arnold បានបង្ហាញពីបំណងប្រាថ្នារបស់គេ នៅក្នុងការបន្តស្នាក់នៅក្រុមហង្សក្រហម Liverpool ពេញមួយអាជីពរបស់គេ ខណៈដែលគេក៏មានបំណងប្រាថ្នា ចង់ក្លាយជាប្រធានក្រុមផងដែរនៅថ្ងៃខាងមុខ ។

ជាក់ស្តែងកីឡាករវ័យ 20 ឆ្នាំរូបនេះបានក្លាយផ្នែកដ៏សំខាន់មួយ ចាប់តាំងពីរូបគេអាចវិវត្តន៍ខ្លួន ចូលនៅក្នុងជម្រើសដំបូងរបស់ក្រុមហង្សក្រហមក្នុងរដូវកាលថ្មីៗចុងក្រោយនេះ ហើយពេលនេះរូបគេត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតមួយ នៅក្នុងកីឡាបាល់ទាត់នៅទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ។

ហើយយ៉ាងណាមិញនៅក្នុងការសន្ទនាជាមួយលោក Jamie Carragher សម្រាប់រយៈពេលមួយម៉ោងសម្រាប់សារព័ត៌មាន Sky Sports កីឡាករ Alexander-Arnold បានទទូចថារូបគេមានភាពស្រេកឃ្លាន ដើម្បីបង្កើតខ្លួនឯងជាវីរបុរសមួយនៅឯទឹកដី Anfield ។

មិនតែប៉ុណ្ណោះ Alexander-Arnold បាននិយាយថា ៖ ” ខ្ញុំមានសំណាងណាស់ ដែលមានមនុស្សនៅជុំវិញខ្ញុំយល់ពីតុល្យភាពរបស់ខ្ញុំ ដែលវាធ្វើឲ្យខ្ញុំកាន់តែមានទំនុបចិត្ត ក្នុងការស្នាក់នៅទីនេះ ។  ហើយក្តីស្រមៃធំបំផុតរបស់ខ្ញុំគឺចង់ក្លាយជាវីរបុរសរបស់ក្រុម Liverpool នឹងជាប្រជាប្រធានក្រុមនេះផងដែរ ហើយក៏រងក្នុងការក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេសផងដែរ ” ៕

ប្រភព: Daily Mail