Takefusa Kubo ឆ្លើយតបចំពោះ ការប្រៀបប្រដូចរូបគេទៅនឹង Lionel Messi

កីឡាករចំនូលថ្មី Takefusa Kubo របស់ក្លឹប Real Madrid បាននិយាយថារូបគេ ពិតជាមានកិត្តិយសណាស់ នៅពេលដែលត្រូវបានប្រៀបធៀបទៅនឹង Lionel Messi ប៉ុន្ដែរូបគេនៅមានកំរិតក្រោម ខ្សែប្រយុទ្ធអាហ្សង់ទីនឆ្ងាយណាស់។

Kubo បាននិយាយថា៖ “វាជារឿងដែលគួរអោយមានមោទនភាពណាស់ ហើយវាជាកិត្តិយស ប៉ុន្ដែខ្ញុំមិនទាន់ឈានដល់កំរិតនេះនៅឡើយទេ។ ខ្ញុំចង់ផ្ដោតទៅលើ ការអភិវឌ្ឍជំនាញដែលខ្ញុំមាននាពេលបច្ចុប្បន្ន។”

គួររំលឹកថា Kubo បានចំនាយពេល ៤រដូវកាលជាមួយនឹងក្រុមថ្នាល La Masia របស់ Barcelona មុនពេលដែលរូបគេត្រលប់ទៅលេងអោយក្លឹបជប៉ុននៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពី FIFA បានដាក់់សំពាធទៅលើក្លឹប។

គួរបញ្ជាក់ថា Kubo បានចុះកុងត្រា ៥ឆ្នាំ ជាមួយ Real Madrid ដោយរូបគេនឹងទទួលបាន ចំនូល ១.២លានអឺរ៉ូ ក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធ ហើយរដូវកាលថ្មីនេះ កីឡាកររូបនេះ នឹងបង្ហាញខ្លួនសំរាប់ក្រុម Castilla(ឈុតទី២ របស់ Real Madrid)៕

ប្រភព៖ SPORT