Alves អន់ចិត្តរឿងមួយ ទោះបីជាក្រុមប្រេស៊ីលឈ្នះការប្រកួតបើកឆាកនៅ Copa America

ខ្សែការពារ Dani Alves បានបង្ហាញការមិនពេញចិត្ដចំពោះ អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីល ដែលរស់នៅក្នុងទីក្រុង Sao Paulo បន្ទាប់ពីការប្រកួតជ័យជំនះ ៣-០ ទល់នឹងក្រុមបូលីវីកាលពីម្សិលម៉ិញ។

ក្រុមម្ចាស់ផ្ទះសាំបាប្រេស៊ីល បានទទួលជ័យជំនះលើក្រុមភ្ញៀវ បន្ទាប់ពីខ្សែបម្រើ Philippe Coutinho រកគ្រាប់បាល់បាន២គ្រាប់ និង មួយគ្រាប់ទៀតរបស់ Everton Soares ប៉ុន្ដែ បរិយាកាសនៅក្នុងកីឡដ្ឋានដែលពួកគេប្រកួត ហាក់មិនទទួលបានសំលេងអបអរពីអ្នកគាំទ្រឡើយ ដោយអ្នកគាំទ្រមួយចំនួនមានការប្រមាថទៅលើកីឡាករជម្រើសជាតិរបស់ខ្លួន ហើយវាជាបញ្ហាដែលធ្វើអោយ Alves មានអារម្មណ៍មិនពេញចិត្ត។

Alves បានថ្លែងប្រាប់ Marca ក្រោយចប់ការប្រកួតថា៖ “នៅក្នុងកីឡដ្ឋាន Morumbi យើងមានអារម្មណ៍ថា យើងដូចជាមិនមែនលេងនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ យើងអាចការប្រកួតប្រជែងសំរាប់ក្លឹប។ ប៉ុន្ដែពួកគេមិនបានចែកអោយដាច់ សំរាប់ក្រុមជម្រើសជាតិឡើយ។

“វាជារឿងប្លែក ព្រោះយើងមិនមានអារម្មណ៍ថា យើងលេងនៅផ្ទះរបស់យើងឡើយ ទោះបីជាយើងលេងសំរាប់ក្រុមជម្រើសជាតិក្ដី។”

ប្រភព៖ Marca