ត្រៀមៗ! មកដឹងថ្ងៃប្រកួតរបស់ជម្រើជាតិកម្ពុជា​ ក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ីជុំទី២

ការចាប់ឆ្នោតចែកពូលប្រកួតប្រកួត FIFA World Cup Qatar 2022 វគ្គ Joint Qualification ជុំទី២ ត្រូវបានប្រកាសជាស្ថាពរ ដោយ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយនឹងក្រុម ហុងកុង បារ៉ែន អ៊ីរ៉ាក់ និង អ៊ីរ៉ង់។

ការប្រកួតបើកឆាករបស់ក្រុមគោព្រៃកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ដោយត្រូវតតាំងជាមួយនឹង ក្រុមហុងកុង វេលាម៉ោង ៦៖៣០នាទី នៅកីឡដ្ឋានជាតិ។ ហើយការប្រកួតបន្ទាប់ ក៏ប្រព្រឹត្តទៅនៅក្នុងទឹកដីរបស់យើងផងដែរ ទល់នឹងក្រុមបារ៉ែន មុនពេលត្រូវធ្វើដំនើរ ចេញទៅប្រកួតទល់នឹង អ៊ីរ៉ង់នៅក្នុងជុំទី៣។

ហើយខាងក្រោមនេះ ជាតារាងកាលវិភាគការប្រកួតរបស់ក្រុមកម្ពុជា ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ៖

គួរំលឹកថា នៅក្នុងការប្រកួតជម្រុះជុំទី១ កម្ពុជា បានយកឈ្នះប៉គីស្ថានដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានអូឡាំពិក ហើយសំរាប់ការប្រកួតជើងទី២ ក្រុមដែលដឹកនាំដោយលោក Keisuke Honda បានវាយបកយកឈ្នះលទ្ធផល ២-១ ហើយសរុបលទ្ធផលទាំងពីរជើង ៤-១៕