លោក Sarri បង្ហាញការយល់ឃើញពី ទម្រង់លេងបច្ចុប្បន្នរបស់ Juventus ក្រោយយកឈ្នះក្រុម Hellas Verona ទាំងលំបាក

គ្រូបង្វឹក Maurizio Sarri របស់ក្រុម Juventus បាននិយាយថា ក្រុមរបស់លោកកំពុងស្ថិតនៅក្រោមការកែទម្រង់ បន្ទាប់ពីទទួលបានជ័យជំនះទាំងលំបាក ២-១ ទល់នឹងក្រុម Hellas Verona កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ក្រុមការពារជើងឯក Juve ត្រូវបានក្រុមភ្ញៀវ Verona រកគ្រាប់បាល់នាំមុខបន្ទាប់ពីកីឡាករ Miguel Veloso ស៊ុតបញ្ចូលទីយ៉ាងល្អ ប៉ុន្ដែ ត្រូវបាន Aaron Ramsey និង Cristiano Ronaldo វាយបកយកឈ្នះ ដើម្បីធានាបាន៣ពិន្ទុ។

ក្រោយចប់ការប្រកួត លោក Sarri បានថ្លែងប្រាប់ Sky Italia ថា៖ “ប្រហែលជាយើងមានភាពហត់នឿយផ្លូវចិត្ត ព្រោះយើងត្រូវសាកថ្មយកកំលាំង នៅប៉ុន្មានថ្ងៃបន្ទាប់។

“ជាមួយនឹងការឆ្លាស់កីឡាករច្រើនរូប យើងមានការបាត់បង់តុល្យភាព ហើយនេះជាអ្វីដែលយើងបានឃើញ ដូចដែលយើងអាចចូលលេងពេញជើង និង ការចាប់ផ្ដើមការប្រកួត។ ក្រុមរបស់យើងគឺស្ថិតនៅក្រោមការកែទម្រង់។”

ប្រភព៖ Be Soccer