Tevez ទំលាយពីទំលាប់ហ្វឹកហាត់របស់ អតីតមិត្តរួមក្រុម Ronaldo & Messi

អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Carlos Tevez បានទំលាយថា តារាឆ្នើម Cristiano Ronaldo ធ្លាប់បានរង់ចាំច្រើនម៉ោង មុនពេលការហ្វឹកហាត់មកដល់។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ មានការផ្ដោតអារម្មណ៍ និង ការតាំងចិត្តខ្ពស់ នៅពេលដែលរូបគេចាប់ផ្ដើមអាជីពទាំងវ័យក្មេង ជាមួយនឹងក្លឹបយក្សនៅអង់គ្លេស។

ហើយអតីតមិត្តរួមក្រុម Tevez បាននិយាយថា៖ “អ្វីដែលខ្ញុំបានកត់សំគាល់អំពីគេ ហើយនូវអ្វីដូចដែលនារីៗជាច្រើនបានឃើញនោះ គឺគេបានចំណាយពេលពេញមួយថ្ងៃនៅកន្លែងហាត់ប្រាណ។ ហើយនេះគឺជាអ្វីដែលគេតែងតែនឹកឃើញ។

“ប្រសិនបើយើងហ្វឹកហាត់នៅម៉ោង៩ព្រឹក គេបាននៅទីនោះរួចទៅហើយពេលយើងមកដល់នៅម៉ោង៨ព្រឹក។ នៅពេលដែលអ្នកមកដល់ម៉ោង ៧៖៣០នាទី គេក៏អាចនៅទីនោះផងដែរ។ ខ្ញុំបាននិយាយថា៖ “តើអ្នកអាចបញ្ឆោតម្នាក់នេះបែបណា?

“ថ្ងៃមួយ ខ្ញុំបានមកដល់ម៉ោង៦ព្រឹក ដើម្បីហ្វឹកហាត់ ហើយគេក៏នៅទីនោះផងដែរ។ ទោះមិនទាន់អស់ងងុយ ប៉ុន្ដែគេបានមកដល់ទីនោះ។”

គួរបញ្ជាក់ថា Tevez ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលលេងរួមក្រុមជាមួយ Ronaldo និង Lionel Messi នៅក្នុងអាជីពរបស់ខ្លួន ហើយរូបគេក៏បាននិយាយពីទំលាប់ហ្វឹកហាត់ របស់មិត្តរួមក្រុមអាហ្សង់ទីនផងដែរ។

បុរសវ័យ៣៥ឆ្នាំរូបនេះបានបន្ថែមថា៖ “Messi ធ្វើអ្វីៗឲ្យស្ទាត់ជំនាញ វានឹងក្លាយជាអ្វីដែលគេធ្លាប់ធ្វើ។ ហើយអ្វីដែលគេមិនទាន់ស្ទាត់ គេខំហ្វឹកហាត់បន្ថែម។ គេមិនធ្លាប់ស៊ុតបាល់ហ្វ្រីឃីគ គេក៏ហ្វឹកហាត់ស៊ុតហ្វ្រីឃីគ។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ លេងនៅតំបន់ប្រយុទ្ធមែន តែកីឡាករ Real Madrid មួយរូបរត់បានជាង ១១គីឡូម៉ែត្រ កាលប៉ះ Leganes

Rodrygo បានសាងភាពលេចធ្លោសំរាប់ Real Madrid ហើយគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលថា អ្នកចាត់ការក្លឹបលោក Zinedine Zidane ផ្ដល់ឱកាសសំរាប់រូបគេ នៅមួយរយៈចុងក្រោយនេះ។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ទល់នឹង Ousasuna ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះនៅពេលដែលត្រូវគេបង្ហាញខ្លួនលើទីលាន ហើយបានរកគ្រាប់បាល់បើកឆាកមួយគ្រាប់ទៀត ក្នុងជំនួបទល់នឹង Leganes កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ដែលបានបង្ហាញពីកំរិតប្រសើរមួយ ថ្វីដ្បិតតែរូបគេនៅក្មេងខ្ចីក៏ពិតមែន។

ស្ថិតិសំរាប់ការប្រកួតបច្ចុប្បន្នរបស់ ខ្សែប្រយុទ្ធវ័យក្មេងក៏ល្អផងដែរ ដោយរូបគេស៊ុតចំគោលដៅបាន៦លើក ហើយរកគ្រាប់បាល់បានពីរគ្រាប់។ នៅក្នុងការប្រកួតទល់នឹង Leganes គេរត់បានបានចំងាយសរុប ១១.៦គីឡូម៉ែត្រ ដែលជាស្ថិតិច្រើនបំផុត សំរាប់តំណែងជាខ្សែប្រយុទ្ធ។

Rodrygo មានការលះបង់ខ្ពស់ ហើយមានសមត្ថភាពលេងការពារដូច Lucas Vazquez និង ការធ្វើឲ្យគូប្រកួតវឹកវរដូច Gareth Bale និង Vinicius Junior៕

ប្រភព៖ Marca