បើតាមការស្រាវជ្រាវកាលពិថ្មីៗនេះ បានឲ្យដឹងថា Liverpool គឺជាក្លឹបបាល់ទាត់ដែលរកចំណូលបានពី យូធូប(Youtube) បានច្រើនបំផុតពោលគឺ ៦៥០,០០០ដុល្លារ ជារៀងរាល់ខែ។
ចំណូលដែលហង្សក្រហមទទួលបាន ស្មើនឹង៣ដងចំណូលគូប្រជែងនៅលីគកំពូលអង់គ្លេស Manchester City ទទួលបានពីវេបសាយដែលអនុញ្ញាតឲ្យរកលុយតាមរយៈវីដេអូមួយនេះ។
តាមពិតទៅ បាល់ទាត់គឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើវេបសាយយូធូប ហើយក្លឹបល្បីៗអាចទាញបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបង្ហោះវីដេអូជោគជ័យនៅក្នុងការប្រកួតធំៗដែលពួកគេបានចូលរួម។
ហើយ Sky Sports Football ឈរនៅកំពូលតារាង Channel ពាក់ព័ន្ធនឹងបាល់ទាត់ដែលរកចំណូលបានច្រើនបំផុតគឺប្រមាណ ១លានដុល្លារក្នុងមួយខែ ពីយូធូប ទោះបីជាមិនមានអ្នក subscribe ច្រើនដូច Channel ធំៗដទៃ។
ដោយឡែក Channel របស់ក្លឹបយក្សបារាំង Paris Saint-Germain និង ក្លឹបយក្សអ៊ីតាលី Juventus ជាក្លឹបតែមួយគត់ប្រចាំលីគរៀងៗខ្លួន ដែលមានឈ្មោះក្នុងចំណោមបញ្ជីទាំង២០ ខណៈដែលក្លឹបមកពី Bundesliga ពុំមានឈ្មោះឡើយ។
ខាងក្រោមនេះ ជា Channel បាល់ទាត់ទាំង២០ ដែលរកចំណូលបានច្រើនបំផុតពី Youtube:
1: Sky Sports Football – $1,060,192
2: F2Freestylers – $716,157
3: Liverpool FC – $663,940
4: FIFATV – $503,870
5: FC Barcelona – $415,552
6: Manchester City – $222,689
7: Chelsea – $186,146
8: Arsenal – 169,317
9: The True Geordie – $165,305
10: UEFA – $128,033
11: Paris Saint-Germain – $121,316
12: Real Madrid – $85,880
13: Football Daily – $82,516
14: Juventus – $79,652
15: WeSpeakFootball – $62,200
16: HeilRJ Football Channel – $57,920
17: COPA90 – $39,627
18: talkSPORT – $20,360
19: Slash Football – $9,190
20: The Football Republic – $8,752
ប្រភព៖ Liverpool Echo
អានអត្ថបទបន្ទាប់៖ អតីតខ្សែបម្រើ McAteer បង្ហើបឈ្មោះគ្រូបង្វឹក ដែលអាចដឹកនាំ Liverpool ជំនួស Klopp នៅ២ឆ្នាំខាងមុខ
លោក Jason McAteer បានចេញតំរុយថា អ្នកចាត់ការក្លឹបបច្ចុប្បន្នរបស់ Rangers លោក Steven Gerrard អាចនឹងចាកចេញពីក្លឹបស្កត់ឡែន ហើយមករ៉ាប់រងការងារនៅ Liverpool សំរាប់២ឆ្នាំខាងមុខ។
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការក្លឹប កាលពីខែមិថុនាឆ្នាំ ២០១៨ ដោយបានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Rangers។
Gerrard បានដឹកនាំក្លឹបនេះឲ្យឈរនៅលេខ២ក្នុងតារាង Scottish Premiership ពេញមួយរដូវកាលដែលលោកបានដឹកនាំ ដោយមានគំលាត៩ពិន្ទុពីក្រុមជើងឯក Celtic។
ហើយ Gerrard ត្រូវបានគេយល់ឃើញថា អាចនឹងជំនួសតំណែងគ្រូបង្វឹក Klopp ដែលបច្ចុប្បន្នដឹកនាំ Liverpool ហើយកាលពីថ្មីៗកន្លងទៅនេះ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ បានសារភាពថា លោកមានគំរោង ក្នុងការសំរាកពីបាល់ទាត់ ពេលផុតកុងត្រាជាមួយក្លឹបនៅឆ្នាំ ២០២២។
ប៉ុន្ដែអតីតខ្សែបម្រើហង្សក្រហមលោក McAteer គឺថាវីរបុរសរបស់ក្លឹប អាចត្រលប់មកជួយដឹកនាំក្រុមនៅទឹកដី Anfield លឿនជាងការរំពឹងទុក។
លោក McAteer បាននិយាយថា៖ “Steven Gerrard មានភាពឆ្លាតវៃ ក្នុងការផ្លាស់ទៅ Rangers ដើម្បីចាប់ផ្ដើមអាជីពជាគ្រូបង្វឹក ហើយខ្ញុំមិនមានភាពភ្ញាក់ផ្អើលនោះទេ ប្រសិនបើគាត់បញ្ឈប់ដំណើរផ្សងព្រេងមកកាន់ទឹកដី Anfield។
“ខ្ញុំអាចទាយបានថា Gerrard នឹងក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Liverpool នៅដើមរដូវកាល ២០២១/២២។ ខ្ញុំមានទំនុកចិត្តថា Liverpool នឹងឈ្នះពាន Premier League រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយបន្ទាប់មកគាត់នឹងខំបន្ដការពារជើងឯកពាននេះ នៅរដូវកាលក្រោយទៀត។
“ហើយទោះបីជាគាត់បរាជ័យឬជោគជ័យ ការទាយរបស់ខ្ញុំគឺថា គាត់នឹងដើរចេញហើយ Stevie នឹងមកជំនួសតំណែងរបស់គាត់។ ជាមួយនឹង Stevie គាត់អាចដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលពោរពេញដោយកីឡាករដ៏អស្ចារ្យ ហើយមានឱកាសដ៏ល្អ ក្នុងការបន្ដការងាររបស់ Jurgen។”
ប្រភព៖ Goal