[វីដេអូ] មកមើលការស៊ុតហ្វ្រីឃីគយ៉ាងល្អរបស់ Coutinho ក្នុងការប្រកួតទល់នឹង កូរ៉េខាងត្បូង

ក្រុមជម្រើសជាតិប្រេស៊ីល បានបញ្ចប់កំណត់ត្រាមិនទទួលបានជ័យជំនះ៥ប្រកួត បន្ទាប់ពីបានយកឈ្នះទៅលើក្រុមកូរ៉េខាងត្បូង កាលពីយប់ម៉ិញនេះ ហើយខ្សែបម្រើ Philippe Coutinho បានសាងភាពលេចធ្លោសំរាប់ជ័យជំនះ ៣-០។

នៅមុខអ្នកទស្សនានៅក្នុងទឹកដី សហរដ្ឋអារ៉ាប់រួម Lucas Paqueta បានរកគ្រាប់បាល់បើកឆាកនាំមុខសំរាប់ក្រុមប្រេស៊ីល នៅ៩នាទី នៅពេលដែលរូបគេបានតែតបញ្ចូលទី បន្ទាប់ពីមានការសហការគ្នាយ៉ាងល្អពី Coutinho និង Renan Lodi ពីស្លាបខាងឆ្វេង។

Coutinho ដែលត្រូវបានដាក់ឲ្យលេងនៅក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីត្រូវអង្គុយកៅអីបម្រុង ២ប្រកួតជាប់គ្នា បានរកគ្រាប់បាល់ទី២នៅក្នុងការប្រកួតនោះ មុនចប់តង់ទី១ ដោយបាល់ហ្វ្រីឃីគ។

ហើយខ្សែការពារ Danilo របស់ Juventus បានរកគ្រាប់បាល់ដំបូងរបស់ខ្លួន សំរាប់ក្រុមជម្រើសជាតិ ដោយការស៊ុតក្រៅប្រអប់ ក្រោយការប្រកួតលេងបាន៦០នាទី។

តោះមកមើលការស៊ុតហ្វ្រីឃីគដ៏ល្អរបស់ Coutinho នៅក្នុងការប្រកួតទល់នឹងកូរ៉េខាងត្បូង៖

អានអត្ថបទបន្ទាប់៖ ក្ដៅៗ! ក្លឹបកំពូលមួយនៅ Premier League ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក

Tottenham Hotspur បានសំរេចបណ្ដេញលោក Mauricio Pochettino ចេញពីតំណែង បន្ទាប់ពីបានដឹកនាំក្លឹបអង់គ្លេសមួយនេះ អស់រយៈពេល៥ឆ្នាំ។

Suprs បានជួបបញ្ហាលំបាក សំរាប់ការចាប់ផ្ដើមនៅ Premier League នៅដើមរដូវកាលនេះ ដែលបច្ចុប្បន្នពួកគេ ឈរនៅក្នុងចំណាត់ថ្នាក់លេខ១៤ នៅក្នុងតារាង។

គួររំឮកថា លោក Pochettino ត្រូវបានតែងតាំងកាលពីខែឧសភាឆ្នាំ ២០១៤ ហើយបានដឹកនាំក្រុមមាន់ខ្នាយមាស ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន។

ដោយឡែកជំនួយការរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះលោក Jesus Perez រួមទាំង Miguel d’Agostino និង Antoni Jimenez ក៏ចាកចេញផងដែរ៕