វាយ​តម្លៃ​ពិន្ទុ Ronaldo ចាញ់ Dybala ​ខណៈ MOTM ​ប្រចាំ​ការ​ប្រកួត​បាន​ទៅ​លើ​កីឡាករ​រូប​នេះ

Juventus ​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ នៅ​ការ​ប្រកួត​ទល់ Sassuolo នៅ​យប់​មិញ ដោយ​ទម្រង់​លេង​របស់​ក្រុម​ម្ចាស់​ដី​ហាក់​ចាញ់​ច្រាប​ជុំវិញ​ការ​វាយបក​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​ក្រុម​ភ្ញៀវ។

Ronaldo
Dybala

Buffon ​ភ្លាត់ស្នៀត​បង្កើត​កំហុស ជាមួយ​នឹង De Ligt ដែល​ទទួល​បាន​ពិន្ទុ ៥,០ និង ៥,៧ ទាប​ជាង​គេ​បង្អស់​នៃ​ផ្នែក​កីឡាករ​ក្លឹប​សេះ​បង្កង់។ ខណៈ Ronaldo ដែល​រក​បាន​បាល់​ប៉េណាល់ទី​បាន​ត្រឹម ៧,៣ ពិន្ទុ​ប៉ុណ្ណោះ ទាប​ជាង Dybala ដែល​ប្តូរ​ចូល​នៅ​តង់​ទី​ពីរ​បាន ៧,៦ ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​ក្នុង​ក្រុម។ Dybala មាន​ឱកាស​ស៊ុត ៦ លើក​កាល​ពី​យប់​មិញ ជាមួយ​ភាគរយ​បញ្ជូន​បាល់​ជោគជ័យ ៨៥ ភាគរយ ស្រប​ពេល CR7 ស៊ុត ៩ លើក បញ្ជូន​បាល់​ជោគជ័យ ៧២ ភាគរយ។

Buffon
Caputo

ចំណែក​ឯ Man Of The Match ក្នុង​ការ​ប្រកួត នោះ​គឺ Caputo ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុម​ភ្ញៀវ​ដែល Assist ១ និង​ស៊ុត​បាន​មួយ​គ្រាប់​បាន​ពិន្ទុ ៨,២ ចំណែក​ឯ​អ្នកចាំទី​ដ៏​ល្អ​របស់ Sassuolo ក៏​ទទួល​បាន ៧,៦ ផង​ដែរ ក្រោយ Save បាន ៧ លើក ក្នុង​ចំណោម​ការ​ស៊ុត​ចំ​គោលដៅ​ទាំង ៩៕ ប្រភព៖ WhoScored

អានអត្ថបទបន្ទាប់៖ Xabi Alonso ថា​បើ​មាន​ពាន Ballon d’Or ឲ្យ​អ្នកចាត់ការ ម្នាក់​នេះ​គឺ​សក្ដិសម​បំផុត

Xabi Alonso ក៏​ធ្លាប់​ចំណាយ​ពេល​ចូលរួម​ជាមួយ​ក្លឹប​អាជីព​ធំៗ​រាប់​ភ្លេច ហើយ​សម្រាប់​ឆ្នាំ ២០១៩ នេះ លោក​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​អ្នកចាត់ការ​ដ៏​ល្អ​មួយ​រូប ដែល​ថា​ប្រសិន​មាន​ពាន Ballon d’Or ផ្តល់​ជូន​គ្រូ​បង្វឹក​ទៀត​នោះ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​សម្រាប់​អ្នកចាត់ការ​រូប​នោះ។

Klopp និងកូនក្រុម
Xabi Alonso

នៅ​បទសម្ភាសន៍​ជាមួយ L’Equipe អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Real Madrid បាន​និយាយ​ថា៖ “នោះ​គឺ Jurgen Klopp ដែល​គាត់​មាន​អ្វី​មួយ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ ដោយ​អ្នក​មើល​ទៅ​ទំនាក់ទំនង​រវាង​គាត់​នឹង​កីឡាករ​ក្រោយ​ចប់​ការ​ប្រកួត​នីមួយៗ វា​គឺ​ជា​អារម្មណ៍​ដ៏​រឹងមាំ​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​ដែល​គាត់​ចង់​បង្កើត​ជាមួយ​ក្លឹប”។

Klopp និង Alonso
Klopp និងកូនក្រុម

លោក​បន្ត៖ “ជា​ការ​ពិត​ Pep ក៏​គាត់​អាច​ដឹង​ច្បាស់​ពី​ការ​ធ្វើ​បែប​នេះ មិន​ខុស​ពី Rafa Benitez ឬ​អ្នកចាត់ការ​ដទៃ​ទៀត”៕
ប្រភព៖ Marca