Xabi Alonso ក៏ធ្លាប់ចំណាយពេលចូលរួមជាមួយក្លឹបអាជីពធំៗរាប់ភ្លេច ហើយសម្រាប់ឆ្នាំ ២០១៩ នេះ លោកបានបង្ហាញការពេញចិត្តដល់អ្នកចាត់ការដ៏ល្អមួយរូប ដែលថាប្រសិនមានពាន Ballon d’Or ផ្តល់ជូនគ្រូបង្វឹកទៀតនោះ គឺគ្មានអ្វីគួរឲ្យសង្ស័យឡើយសម្រាប់អ្នកចាត់ការរូបនោះ។
នៅបទសម្ភាសន៍ជាមួយ L’Equipe អតីតកីឡាករជើងចាស់នៅក្លឹប Real Madrid បាននិយាយថា៖ “នោះគឺ Jurgen Klopp ដែលគាត់មានអ្វីមួយដែលព្រះជាម្ចាស់បានប្រទានឲ្យ ដោយអ្នកមើលទៅទំនាក់ទំនងរវាងគាត់នឹងកីឡាករក្រោយចប់ការប្រកួតនីមួយៗ វាគឺជាអារម្មណ៍ដ៏រឹងមាំដែលកើតចេញពីទំនាក់ទំនងដែលគាត់ចង់បង្កើតជាមួយក្លឹប”។
លោកបន្ត៖ “ជាការពិត Pep ក៏គាត់អាចដឹងច្បាស់ពីការធ្វើបែបនេះ មិនខុសពី Rafa Benitez ឬអ្នកចាត់ការដទៃទៀត”៕
ប្រភព៖ Marca
អានអត្ថបទបន្ទាប់៖ ក្រោយតតាំងគ្នាយប់មិញចប់ Valverde បាក់ចិត្តចង់បានខ្សែការពារ At Madrid មួយរូប
Barcelona បានបញ្ចប់លទ្ធផល ១-០ យកបានបីពិន្ទុពីក្លឹប Atletico Madrid នៅឯកីឡដ្ឋាន Wanda Metropolitano កាលពីយប់មិញ។ ក្រោយចប់ការប្រកួតនោះ ក៏មានរបាយការណ៍ថាអ្នកចាត់ការលោក Valverde ពានសម្លឹងឃើញពីខ្សែការពារដ៏ល្អមួយរូបរបស់ក្លឹប At Madrid នោះគឺ Saul Niguez។
ខ្សែការពារស្លាបមានវ័យ ២៥ ឆ្នាំរូបនេះ បង្ហាញខ្លួន ២៦៨ ប្រកួតហើយឲ្យក្លឹប Atletico ចាប់តាំងពីមកចូលរួមនៅឆ្នាំ ២០១២ ហើយនារដូវកាល ២០១៩/២០ រូបគេក៏បានលេចមុខញឹកញាប់ផងដែរលើទីលានប្រកួត។
កីឡាករអេស្ប៉ាញនៅសេសសល់កុងត្រារយៈពេលដល់ឆ្នាំ ២០២៦ ឯណោះ ប៉ុន្តែ Barca ក៏នឹងនៅតែបន្តធ្វើការចរចាតាមអាចទៅរួច ព្រោះល្ហិចល្ហៀងថាមានក្លឹប Man Utd ក៏ចង់បាន Saul ដូចគ្នា៕
ប្រភព៖ Sportsmole