[ផ្លូវការ] មុន​ជួប​គ្នា​នៅ UCL ក្លឹប M.City ខ្ចី​ជើង​កីឡាករ R.Madrid មួយ​រូប​បាន​បាត់

យុវជន​វ័យ ២១ ឆ្នាំ Martin Odegaard ទី​បំផុត​បាន​ផ្លាស់​ទៅ​ចូលរួម​លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​នឹង​ក្លឹប Manchester City ហើយ ពោល​គឺ​កីឡាករ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពេញ​សិទ្ធ​របស់ Real Madrid រូប​នេះ នឹង​ត្រូវ​ចាយ​ពេល​ដល់​បញ្ចប់​រដូវ​កាល​នៅ Etihad។

Pep Guardiola
Martin Odegaard

តាម​រយៈ​ការ​ចុះ​ផ្សាយ​ផ្លូវការ​លើ​គេហទំព័រ​របស់ Real Sociedad (ក្លឹប​ដែល​ខ្ចី​ជើង Odegaard នា​រដូវ​កាល ២០១៩/២០) បាន​បង្ហោះ​នូវ​ដំណឹង​ថ្មី​មួយ​នេះ ដោយ​ថា​ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​និង​ការ​បំប៉ោង​ព័ត៌មាន​ណា​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ជុំវិញ​អនាគត​របស់​គេ​នៅ​រយៈ​ពេល ៦ ខែ​បន្ទាប់។

Martin Odegaard
Martin Odegaard

បែប​នេះ​មាន​ន័យ​ថា Odegaard អាច​នឹង​មាន​ឱកាស​ពាក់​ឈុត​មេឃ​ខៀវ ត្រូវ​ប៉ះ​គ្នា​ទល់​ក្លឹប​អាណាព្យាបាល​ Real Madrid នា​អំឡុង​វគ្គ ១៦ ក្រុម UCL ដែល​ជើង​ទី ១ ត្រូវ​ធ្វើ​ឡើង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ៕

ប្រភព៖ Real Sociedad

អានអត្ថបទបន្ទាប់៖ Casemiro ​ប្រាប់​ឈ្មោះ​កីឡាករ​ដែល​សំខាន់​បំផុត​បន្ទាប់​ពី Messi នៅ Barcelona

ខ្សែ​បម្រើ​ក្លឹប Real Madrid គឺ​កីឡាករ Casemiro បាន​ទម្លាយ​ពី​ឈ្មោះ​កូន​ក្រុម​នៅ​ទ្រនំ​អ្នក​មាន​បុណ្យ​មួយ​រូប ដែល​ថា​មាន​ភាព​សំខាន់​បំផុត​សម្រាប់​ក្លឹប FC Barcelona បន្ទាប់​ពី Lionel Messi។

Casemiro
Sergio Busquets

នៅ​បទសម្ភាសន៍​ជាមួយ Libero កីឡាករ​សញ្ជាតិ​ប្រេស៊ីល​និយាយ​ថា៖ “ក្រៅ​ពី Messi ហើយ​នោះ​គឺ Busquets ជា​កីឡាករ​ដ៏​សំខាន់​បំផុត​របស់ Barcelona នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ”។

លោក​បន្ត៖ “យើង​និយាយ​អំពី Messi, Suarez ឬ​ពី​មុន​អាច​ថា Neymar ប៉ុន្តែ​ Busquets ទេ​សម្រាប់​ខ្ញុំ​ដែល​គិត​ថា​សំខាន់​បំផុត​នោះ ដោយ​គាត់​ជា​ខ្សែ​ការពារ​បម្រើ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក តែ​បើ​ប្រៀបធៀប​ជាមួយ​ខ្ញុំ​គឺ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា”។

Sergio Busquets

គួរ​រំឭក​ថា​អ្នក​ទាំង​ពីរ​មិន​ទាន់​ជួប​គ្នា​ផ្ទាល់​លើ​ទីលាន​ប្រកួត​នៅ​ឡើយ​នា​រដូវ​កាល​នេះ ដោយ​កាល​ពី​ជើង​ទី​ស្មើ ០-០ គឺ​ពេល​នោះ Busquets ជួប​បញ្ហា​របួស​ហើយ​ត្រឹម​អង្គុយ​កៅអី​បម្រុង​តែ​ប៉ុណ្ណោះ៕ ប្រភព៖ FoxSportAsia