ក្លឹបមួយនៅ EPL ចង់បានខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-Chan អតីតមិត្តរួមក្រុមរបស់ Minamino

ក្លឹបអង់គ្លេស Wolverhampton Wanderers មានបំណងចង់បាន ខ្សែប្រយុទ្ធ Hwang Hee-Chan របស់ក្លឹប RB Salzburg ជាកីឡាករដំបូងសំរាប់ការដោះដូរនៅខែមករាខាងមុខនេះ។

បើតាមការរាយការណ៍របស់កាសែត Sky Sports បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មានតំលៃខ្លួន ២៣លានផោន(ប្រមាណ ៣០លានដុល្លារ) ខណៈដែលកុងត្រារបស់គេជាមួយនឹងក្លឹបអូទ្រីស នៅសល់តែ៨ខែទៀតប៉ុណ្ណោះ។

កីឡាករវ័យ២៣ឆ្នាំ បានសាងភាពលេចធ្លោខ្លាំងសំរាប់រដូវកាលនេះ ជាពិសេសរូបគេបានរកគ្រាប់បាល់៣គ្រាប់ នៅក្នុងវគ្គចែកពូល Champions League ដែលមួយគ្រាប់ក្នុងចំណោមនោះទល់នឹងក្រុម Liverpool នៅទឹកដី Anfield កាលពីខែតុលា។

ក្លឹប Wolves បានបញ្ជូនអ្នកឃ្លាំមើលកីឡាករ ទៅទស្សនាការប្រកួតដែល Hwang បានចូលរួមលេង ជាច្រើនប្រកួត នៅខែនេះ ប៉ុន្ដែពុំទាន់អាចធានាការផ្ទេរកីឡាកររូបនេះឡើយ ខណៈដែលក្លឹបរូបគេក៏ទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅ អាល្លឺម៉ង់, អេស្ប៉ាញ និង អ៊ីតាលីផងដែរ។

គួររំឮកថា Takumi Minamoto ដែលជាមិត្តរួមក្រុមរបស់ Hwang នៅ Salzburg បានព្រមព្រៀងផ្ទេរមកចូលរួមជាមួយ Liverpool នៅដើមខែមករា ខាងមុខនេះ៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ Man Utd ប្រជែង PSG ដណ្តើម​យក​ខ្សែ​ការពារ​ក្រុម​លេខ ២ នៅ PL មួយ​រូប

តាម​របាយការណ៍​ពី​សារព័ត៌មាន TheSun បាន​ចុះ​ផ្សាយ​ថា​ក្លឹប Paris Saint-Germain បាន​នឹង​កំពុង​ប្រជែង​គ្នា​ជាមួយ​ក្លឹប Man Utd លើ​ការ​ដណ្តើម​យក​ខ្សែ​ការពារ​ក្លឹប​កំពូល Leicester City មួយ​រូប។

Ricardo Pereira
Ole និង Tuchel

នោះ​គឺ​កីឡាករ Ricardo Pereira ដោយ​ខ្សែ​ការពារ​ស្លាប​ស្តាំ​រូប​នេះ​បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​មក​ចូលរួម​នៅ​កញ្រ្ជោង​កាល​ពី​រដូវ​កាល ២០១៨/១៩។ United ​ត្បិត​កន្លង​ទៅ​បណ្តាក់​ទុន​ធំ​លើ​ប្រព័ន្ធ​ការពារ​ក្រោយ ដែល​មាន Maguire និង Bissaka ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ផល​សម្រេច​ដូច​ក្លឹប​ចង់​បាន​ទាល់​តែ​សោះ។

រី​ឯ Paris មើល​ឃើញ​ Ricardo ដើម្បី​ចង់​ជំនួស​តំណែង Thomas Meunier ដែល​ត្រៀម​ផុត​កុងត្រា​សេសសល់​នា​ចុង​រដូវកាល ២០១៩/២០។

Ricardo Pereira

បញ្ជាក់​ថា​បច្ចុប្បន្ន Leiceste កំពុង​ឈរ​លេខ ២ នៅ​ក្របខ័ណ្ឌ Premier League ដោយ​មាន ៣៨ ពិន្ទុ ស្រប​ពេល Man Utd ឡើង​មក​ឈរ​ Top 5 វិញ​ហើយ មាន ៣១ ពិន្ទុ​តាម​ប្រកិត​តោ​ខៀវ Chelsea៕

ប្រភព៖ FoxSportAsia