Marcelo យប់មិញ​បំបែក​បាន​កំណត់ត្រា​មួយ​ណា តិច​អត់​ដឹង!

នៅ​ជំនួប​ថ្ងៃ​ពុធ​រវាង Real Zaragoza និង​ក្លឹប Real Madrid គឺ Marcelo បាន​បំបែក​កំណត់ត្រា​មួយ​នាម​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន ៥០០ ប្រកួត​ហើយ​ឲ្យ​ក្លឹប Real Madrid។

Marcelo
Marcelo

រាប់​ចូល​ជា​ខ្ញី​ចាស់​មួយ​រូប​ដែល​តួ​លេខ​នេះ​តិច​ជាង Roberto Carlos តែ ២៧ ប្រកួត​ប៉ុណ្ណោះ ហើយ​ប្រសិន​ធ្វើ​បាន​នោះ​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ក្រៅ​តំបន់​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ស្តេច​ស Madrid។

Marcelo

គួរ​​បញ្ជាក់​ថា Marcelo បាន​មក​ចូលរួម​នៅ Bernabeu នា​ខែ​មករា​ឆ្នាំ ២០០៧ មក​ទល់​ពេល​នេះ​ក្លាយ​ឈ្មោះ​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក។ ៥០០ ប្រកួត​របស់ Marcelo ឈ្នះ ៣៤៥ លើក​និង​ស៊ុត​បញ្ចូល​ទី​បាន ៣៦ ដង៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ធ្លាក់ EFL មែនពិត តែ​កីឡាករ United រូប​នេះ​បាន MOTM បណ្តាក់​មួយ​ប្រកួត​ទៀត​ហើយ

Manchester United បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Man City នៅ EFL Cup ក្នុង​លទ្ធផល ៣-២ (សរុប​ពីរ​ជើង) ត្បិត​កាល​ពី​យប់​មិញ​បាន​បំបាក់​ក្រៅ​ដី ១-០ ក៏​ពិត​មែន។

Nemanja Matic
Ole-Pep

តាម WhoScored បាន​បង្ហាញ​នៅ​ការ​វាយ​តម្លៃ​ចំណាត់ថ្នាក់​កីឡាករ​ដោយ Harry Maguire បាន​ទទួល​ពិន្ទុ​ខ្ពស់​បំផុត Man Of The Match ប្រចាំ​ការ​ប្រកួត ៨,២ ពិន្ទុ។ នៅ​តំបន់​ប្រយុទ្ធ Greenwood ​បាន​ត្រឹម ៦,២ និង Martial បាន ៦,៧ ពិន្ទុ​ពោល​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។ គ្រាប់​បាល់​នោះ​កើត​ឡើង​ដោយ Matic ដែល​មាន ៦,៦ ពិន្ទុ ក្រោយ​រង​កាត​ក្រហម​មួយ។

Harry Maguire
ប្រភព៖ WhoScored

គួរ​បញ្ជាក់​ថា​កាល​ពី​ប្រកួត​មុន​ដែល Man Utd ប៉ះ​គ្នា​នៅ FA Cup ជាមួយ Tranmere ដែល​ស៊ី ៦-០ នោះ​ក៏ Maguire បាន MOTM ដែរ៕

ប្រភព៖ WhoScored