Courtois រត់​ទៅ​ប្រាប់​អាជ្ញាកណ្ដាល​ថា​មាន​គេ​លួច​ធ្វើ​រឿង​មួយ​ដាក់​ខ្លួន ពេល​ចាញ់ Levante ១-០

Thibaut Courtois ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រាប់​ទៅ​កាន់​លោក​អាជ្ញាកណ្តាល Hernandez Hernandez ជុំវិញ​សកម្មភាព​រាំងស្ទះ​ការ​លេង​របស់​ខ្លួន​មួយ​នៅ​លើ​ទីលាន​ប្រកួត​ នា​ជំនួប​ Levante ទល់ Real Madrid ដែល​ស្តេច​ស​បរាជ័យ ១-០ កន្លង​មក។

Hernandez Hernandez
Thibaut Courtois

អ្នកចាំទី​សញ្ជាតិ​បែលហ្សិក​បាន​ប្រាប់​ឲ្យ​អាជ្ញាកណ្ដាល​បាន​ដឹង​ថា​ខ្លួន​ត្រូវ​បាន​នរណា​ម្នាក់​ព្យាយាម​បាញ់​ភ្លើង​ឡាស៊ែរ​មក​ចំ​ភ្នែក ដើម្បី​រាំងស្ទះ​មិន​ឲ្យ​លោក​អាច​ធ្វើ​ការ​សង្រ្គោះ​បាល់​បាន​ល្អ។

តាម​ការ​បញ្ជាក់​របស់​លោក Hernandez និយាយ​ថា៖ “នៅ​នាទី ៤៨ ខ្ញុំ​ត្រូវ​បាន Courtois គេ​ប្រាប់​ថា​មាន​ការ​បញ្ចាំង​ភ្លើង​ប៊ិច​ឡាស៊ែរ​មក​លើ​គ្រាប់​ភ្នែក​របស់​គេ ហើយ​នៅ​ពេល​នោះ​អ្នក​គ្រប់គ្រង​ផ្នែក​កីឡដ្ឋាន​ក៏​បាន​ដឹង​រឿង​នេះ​ដែរ លុះ​ក្រោយ​មក​វា​ក៏​លែង​កើត​មាន​បញ្ហា​នោះ​ម្តង​ទៀត”។

Hernandez Hernandez

បញ្ជាក់​ថា​បើ​តាម​ច្បាប់ ក្រុម​ម្ចាស់​ដី Levante ដែល​ជា​អ្នក​គ្រប់គ្រង​ស្ថានភាព​ក្នុង​ការ​ប្រកួត នឹង​ចាំ​បាច់​ត្រូវ​រង​ការ​ពិន័យ​ពី​សហព័ន្ធ ត្បិត​វា​ជា​កំហុស​ដែល​កើត​ឡើង​តែ​ម្តង​ក៏​ដោយ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ មាន​តែ​កីឡាករ​នៅ​ក្លឹប​យក្ស ២ នេះ​គត់​ធ្លាប់​ឈ្នះ​ពាន UCL&World Cup នៅ​ឆ្នាំ​តែ​មួយ​

មិន​ងាយ​នោះ​ទេ​ដែល​កីឡាករ​ម្នាក់​អាច​លើក​ពាន​រង្វាន់ UEFA Champions League របស់​អឺរ៉ុប​និង​ពាន​ពិភពលោក World Cup ក្នុង​ឆ្នាំ​តែ​មួយ​បាន ហើយ​ប្រសិន​ឆ្នាំ​នោះ​ពួក​គេ​អាច​ធ្វើ​បាន​ភាគរយ​នៃ​ការ​ឈ្នះ​ពាន​បុគ្គល​ប្រចាំ​ឆ្នាំ​ក៏​មាន​ឱកាស​ច្រើន​ផង​ដែរ។

Raphael Varane
Roberto Carlos
Sami Khedira
Gerd Muller

យ៉ាងណាមិញ​យើង​សូម​ណែនាំ​ឲ្យ​ស្គាល់​កីឡាករ ១១ រូប​គត់​ក្នុង​លោក​ដែល​ធ្លាប់​លើក​ពាន UEFA Champions League និង FIFA World Cup នៅ​ឆ្នាំ​តែ​មួយ ហើយ​ពួក​គេ​សុទ្ធ​សឹង​ស្ថិត​សម័យ​កាល​លើក​ពាន​ជាមួយ​ក្លឹប Real Madrid និង Bayern Munich ទាំង​អស់៖

  • Raphael Varane (Real Madrid – បារាំង)
  • Sami Khedira (Real Madrid – អាល្លឺម៉ង់)
  • Roberto Carlos (Real Madrid – ប្រេស៊ីល)
  • Christian Karembeu (Real Madrid – បារាំង)
  • Jupp Kapellmann (Bayern Munich – អាល្លឺម៉ង់)
  • Hans-Georg Schwarzenbeck (Bayern Munich – អាល្លឺម៉ង់)
  • Paul Breitner (Bayern Munich – អាល្លឺម៉ង់)
  • Franz Beckenbauer (Bayern Munich – អាល្លឺម៉ង់)
  • Sepp Maier (Bayern Munich – អាល្លឺម៉ង់)
  • Uli Hoeness (Bayern Munich – អាល្លឺម៉ង់)
  • Gerd Muller (Bayern Munich – អាល្លឺម៉ង់)

ប្រភព៖ Sportskeeda