សប្ដាហ៍​នេះ​ជុំ​ជើង​ល្អ​ណាស់! ទាំង​នៅ UCL និង​លីគ​អឺរ៉ុប​សុទ្ធ​តែ​គូ​មរណៈ​ត្រៀម​ប៉ះ​គ្នា ៧ គូ

ទាំង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​និង​លីគ​កំពូល​របស់​ប្រទេស​ធំៗ​នៅ​តំបន់​អឺរ៉ុប​នា​សប្តាហ៍​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​មាន​ការ​រំភើប​ចិត្ត​ខ្លាំង ព្រោះ​ក្រុម​ខ្លាំងៗ​ត្រូវ​មក​ហែក​មុខ​យក្ស​ដាក់​គ្នា​ចាប់​តាំង​ពី​ប្រកួត​នា​រាត្រី​នេះ​ត​ទៅ។

Chelsea-Bayern
El Clasico

ក្នុង​នោះ​មាន​ទាំង​នៅ UEFA Champions League, LaLiga, Premier League, Serie A ​ប្រមូល​ផ្តុំ​សុទ្ធ​តែ​គូ​មរណៈចំនួន ៧ គូ ហើយ​មាន​ផ្សាយ​ផ្ទាល់យ៉ាងឆាប់រហ័សបំផុត និងគ្មានភាពរអាក់រអួលបញ្ហាបច្ចេកទេស ​លើ​ទំព័រហ្វេសប៊ុក CTS Sports ​ដោយ​អធិប្បាយ​ដោយ Admin សូរិយា, Admin G1 និង Admin បូរិន!

ខាង​ក្រោម​យើង​បង្ហាញ​ពី​កាលបរិច្ឆេទ​ប្រកួត​សំខាន់​នីមួយៗ៖

  • Chelsea – Bayern Munich វេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ពុធ ទី ២៦ ​កុម្ភៈ
  • Napoli – Barcelona វេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ពុធ ទី ២៦ ​កុម្ភៈ
  • Lyon – Juventus វេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ​កុម្ភៈ
  • Real Madrid – Manchester Cityវេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ​កុម្ភៈ
  • Everton – Man Utd ​វេលា​ម៉ោង ០៩:០០ នាទី ​យប់​ថ្ងៃ​អាទិត្យ​ ទី ១ មិនា
  • Juventus – Inter ​វេលា​ម៉ោង ០២:៤៥ នាទី ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២ មិនា
  • Real Madrid – Barcelona វេលា​ម៉ោង ០៣:០០ នាទី ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២ មិនា
Admin សូរិយា/Admin G1
Admin បូរិន

គួរ​រំឭក​ថា​ប្រិយមិត្ត​ក៏​អាច​ធ្វើ​ការ​តាមដាន​ការ​វិភាគ​មុន​ការ​ប្រកួត ​នៅ​លើ​គណនី​ផ្ទាល់​ខ្លួន​របស់ Admin G1 និង Admin បូរិន បាន ដើម្បី​អាច​ដឹង​នៅ​ស្ថិតិ​ខ្លះៗ​និង​រឿងរ៉ាវ​មួយ​ចំនួន ញាំង​ឲ្យ​ការ​ទស្សនា​កាន់​តែ​មាន​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​បន្ថែម​ទៀត៕