ជូនពរ​ឲ្យ​ឆាប់​ជា! វីរបុរស​នៅ Liverpool តេស្ត​រក​ឃើញ​មាន​ផ្ទុក​កូវីដ១៩

តាម​រយៈ​ការ​ប្រកាស​របស់​ក្រុម​គ្រួសារ​លោក Daglish ដែល​ជា​វីរបុរស​មួយ​រូប​នៅ​ហង្ស​ក្រហម Liverpool បាន​ឲ្យ​ដឹង​ថា​រូប​លោក​មាន​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ១៩។

Kenny Daglish
Kenny Daglish

Sir Akenny Daglish ជា​អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ហង្ស​ក្រហម​ជំនាន់​ឆ្នាំ ១៩៧៧-៩០ បង្ហាញ​ខ្លួន ៣៥៥ លើក និង​រក​បាន ១១៨ គ្រាប់។ លោក​ក៏​ធ្លាប់​ជា​អ្នកចាត់ការ​នៅ​ Liverpool, Blackburn និង​ Newcastle Untied ផង​ដែរ។

Kenny Daglish

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ បុរស​វ័យ ៦៩ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី ៨ មេសា ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​រាល់​គ្នា​ឯ​ទៀត​ចាំបាច់​ត្រូវ​គោរព​នូវ​ការ​ណែនាំ​របស់​រដ្ឋាភិបាល ហើយ​លោក​ក៏​សង្ឃឹម​ថា​ខ្លួន​ឯង​នឹង​អាច​ចេញ​ពី​មន្ទីរពេទ្យ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ មិត្ត​រួម​ជម្រើស​ជាតិ៖ ” បើ Ronaldo វិល​ទៅ Real វា​ជា​រឿង​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ”

ទន្ទឹម​នឹង​ស្ថានភាព​នៅ Juventus ​ដែល​មិន​សូវ​កាក់កប​ជាមួយ​ការ​រក​គ្រាប់​បាល់​ដូច​នៅ​អេស្ប៉ាញ រុញ​ឲ្យ​មាន​ចចាមអារ៉ាម​ជា​ច្រើន​ចុះ​ផ្សាយ​បន្ត​កន្ទុយ​គ្នា​ថា Cristinao Ronaldo ទំនង​ជា​នឹង​ត្រូវ​វិល​ត្រលប់​ទៅ​កាន់​ក្លឹប Real Madrid វិញ​ក្នុង​ពេល​ខាង​មុខ។

Jose Fonte
Cristiano Ronaldo

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ថ្លែង​ពី​មិត្ត​រួម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កីឡាករ Jose Fonte បាន​និយាយ​ចំៗ​ថា Ronaldo តែងតែ​ទុក​ផ្លូវក្រោយ​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​វិល​ត្រលប់​ទៅ​វិញ ព្រោះ​ជឿជាក់​ថា CR7 គេ​ស្រលាញ់ Real Madrid ខ្លាំង​ណាស់។

Cristiano Ronaldo

និយាយ​ប្រាប់ TalkSport លោក​ Fonte ថា៖ “ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​ស្រលាញ់​ក្លឹប Madrid ខ្លាំង​ណាស់ ព្រោះ​ជា​ក្លឹប​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក ហើយ​មាន​មិត្តភ័ក្ដិ​របស់​គាត់​ជា​ច្រើន​នៅ​ទី​នោះ ដោយ​គាត់​ក៏​តែងតែ​ទុក​ផ្លូវក្រោយ​សម្រាប់​ខ្លួន​ឯង​ជានិច្ច​តាំង​ពី​ដំបូង​មក”។

“បែប​នេះ​វា​មិន​ជា​រឿង​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ ប្រសិន​ណា​គាត់​ត្រលប់​ទៅ​កាន់​ក្លឹប Real Madrid”៕

ប្រភព៖ SoccerLaduma