វីដេអូ ២ នាទី​នៃ​ចង្វាក់​លេង Messi/Xavi/Iniesta បាន​ដឹង​ប្រសព្វ​លេង Tiki-Taka ខ្លាំង

Tiki-Taka គឺ​ជា​ចង្វាក់​លេង​បាល់​ខ្លី​លឿនៗ​មួយ​ដែល​ចែករំលែក​ចេញ​ពី​អ្នកចាត់ការ​លោក Pep Guardiola ​ដែល​ធ្លាប់​ជួយ​ឲ្យ Barcelona ឈ្នះ​ពាន​ក្នុង​លីគ ៣ លើក​នា​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១២។

Messi/Xavi
Pep Guardiola

Pep បាន​ដឹកនាំ​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ​ខ្លាំង ​ក្រោយ​បង្កើត​ប្រព័ន្ធ​លេង​មួយ​នេះ​ឡើង ហើយ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​គឺ​ចង្វាក់ Tiki-Taka នេះ​សោត ​មាន Lionel Messi, Xavi និង Andres Iniesta ជា​អ្នក​អាច​សម្រប​បាន​ល្អ​ជាង​កីឡាករ​ណាៗ​ទាំង​អស់។

វីដេអូ​នៅ​លើ Twitter ប្រមាណ​ជាង ២ នាទី បង្ហាញ​ពី​ចង្វាក់​លេង​បាល់​ខ្លី​របស់​អ្នក​ទាំង​បី ទស្សនា​ហើយ​ប្រាកដ​ជា​លាន់​មាត់​សរសើរ​មិន​ខាន៖

ប្រភព៖ Twitter

អានអត្ថបទបន្ទាប់៖ មាន​តែ​កីឡាករ ៤ រូប​នេះ​គត់ ធ្លាប់​ជា​សិស្ស​រួម​គ្រូ​របស់​លោក Klopp&Guardiola

Pep Guardiola និង Jurgen Klopp នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ពិភព​បាល់ទាត់​ទទួល​ស្គាល់​ថា​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង ជា​ពិសេស​គឺ​ ២ រដូវ​កាល​ចុង​ក្រោយ​នៅ Premier League។

Klopp/Pep

មិន​ងាយ​នឹង​មាន​កីឡាករ​ណា​មួយ​ដែល​មាន​ឱកាស​រួម​គ្រូ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ និយាយ​ឲ្យ​ស្រួល​ស្តាប់​លុះ​ត្រា​អ្នក​នោះ​បាន​ឆ្លង​កាត់​ការ​លេង​នៅ​ក្លឹប Liverpool, Dortmund, Bayern ឬ Manchester City។
ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • Ilkay Gundogan (Dortmund-Klopp&Man City-Pep)
  • Xherdan Shaqiri (Bayern-Pep&Liverpool-Klopp)
  • Mario Gotze (Dortmund-Klopp&Bayern-Pep)
  • Robert Lewandowski (Dormtund-Klopp&Bayern-Pep)
Lewandowski

ប្រភព៖ SoccerLaduma