Facebook ទិញសិទ្ធិផ្សាយការប្រកួតនៅ Premier League សំរាប់បួនប្រទេស ដែលរួមមានកម្ពុជា

ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook មានគោលបំណងពង្រីកសក្ដានុពលរបស់ខ្លួន សំរាប់វិស័យកីឡា ដោយបានជួលនាយកប្រតិបត្ដិរបស់ Eurosport លោក Peter Hutton ដើម្បីចចារ live វីដេអូការប្រកួតកីឡាករ ដោយត្រៀមទឹកប្រាក់ ២០០លានផោន(ប្រហែល ២៦៥លានដុល្លារ) ដើម្បីទិញសិទ្ធផ្សាយ ការប្រកួតបាល់ទាត់ Premier League។

ចាប់ពីរដូវកាល ២០១៩/២០២០ តទៅ Facebook នឹង live ការប្រកួតនៅក្នុងប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបួនគឺ ប្រទេសថៃ វៀតណាម កម្ពុជា និង ឡាវ ដែលជាប្រទេសមានអ្នកគាំទ្របាល់ទាត់អង់គ្លេសច្រើនជាងគេ។

បើតាមប្រភពពីកាសែត The Time ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងចំនាយ ២០០លានផោន ក្នុងការដេញថ្លៃយកឺឈ្នះ BeIN Sports និង Fox Sports Asia ក្នុងការផ្សព្វផ្សាយ ៣៨០ប្រកួត រៀងរាល់រដូវកាល។

ប្រភព៖ Engadget

សំរាប់ពត៌មានលំអិតបន្ថែម យើងខ្ញុំនឹងជំរាបនៅពេលក្រោយទៀត….