Spurs ត្រៀមទាក់ទងទៅលោក Allegri ខណ:លោក Pochettino អាចនឹងផ្លាស់ទៅកាន់អុីតាលីវិញ រដូវកាលក្រោយ

ក្រុម Tottenham ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនធ្វើការតែងតាំងគ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri ប្រសិនបើលោក Mauricio Pochettino ចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ។

គួរបញ្ជាក់ថាលោក Pochettino បាននិយាយថាលោកអាចបញ្ចប់ការដឹកនាំរយៈពេលប្រាំឆ្នាំរបស់គាត់នៅក្រុម Spurs ប្រសិនបើពួកគេអាចផ្តួលក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅថ្ងៃទី 1 ខែមិថុនាខាងមុខនោះ ។

លើសពីនេះបើយោងតាមរបាយការណ៍ពី Express ថាបញ្ជាក់ថាលោកAllegri ដែលនឹងចាកចេញពីទីក្រុង Turin នៅចុងបញ្ចប់នៃរដូវកាលនេះ នឹងក្លាយជាបេក្ខភាពកំពូលម្នាក់ សម្រាប់មកជំនួសតំណែងរបស់លោក Pochettino នៅ Spurs ។

មិនតែប៉ុណ្ណោះក្រុម Juve ក៏ត្រូវបានគេរាយការណ៍ផងដែរថាមានចំណាប់អារម្មណ៍លើលោក Pochettino  ទៅដឹកនាំក្រុមពួកគេផងដែរ ខណ:ដែលមានការរំពឹងថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនឹងទទួលបានភាពជោគជ័យនៅទឹកដី Allianz ៕

ប្រភព: Talksports