Spurs បញ្ជាក់ថាតារាឆ្នើមរបស់ខ្លួនម្នាក់ អាចនឹងចាកចេញពីក្លឹប ចំពេល R.Madrid កំពុងចាប់ចិត្ត

ក្លឹប Tottenham Hotspur នឹងវិលត្រលប់មកធ្វើសកម្មភាពវិញ នៅក្នុងរដូវកាលដោះដូរកីឡាករបើកនាពេលខាងមុខ ខណ:គ្រូបង្វឹកលោក Mauricio Pochettino ចង់ចុះហត្ថលេខាលើកីឡាករថ្មីៗ ប៉ុន្តែសម្រាប់កីឡាករ Christian Eriksen ទំនងជានឹងចាកចេញ ។

ជាក់ស្តែងបន្ទាប់រដូវកាលដោះកីឡាករពីលើកចុងក្រោយនេះ ដោយគ្មានការចុះហត្ថលេខាលើកីឡាកររូបណាម្នាក់ ក្លឹប Spurs ត្រូវបានគេរំពឹងថានឹងវិលត្រលប់មកធ្វើពាណិជ្ជកម្មដ៏ធំមួយមួយ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករថ្មឺៗចំនួន ៥ រូប នៅរដូវក្តៅខាងមុខនេះ ។

តែទោះបីជាយ៉ាងណាក៏ដោយការចុះត្ថលេខាថ្មីនេះ អាចនឹងត្រូវទូទាត់វិញដោយការចាកចេញរបស់កីឡាករ Toby Alderweireld និងខ្សែបម្រើ Eriksen នៅចុងបញ្ចប់នៃរដូវកាលនេះ ។

គួរបញ្ជាក់ថា Eriksen បានឈានដល់រយ:ពេល ១២ ខែចុងក្រោយសម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់គេ ខណ:មិនទាន់មានការដោះស្រាយ ទៅលើការពង្រឹងកិច្ចសន្យាថ្មីសម្រាប់គេនៅឡើយនោះទេ ។

មិនតែប៉ុណ្ណោះក្រុម Tottenham ចង់លក់សញ្ជាតិដាណឺម៉ាកវ័យ 27 ឆ្នាំរូបនេះ ជាជាងបាត់បង់គេនៅរដូវកាលក្រោយដោយគ្មានតម្លៃខ្លួន ចំពេលដែលក្លឹប Real Madrid កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។

ប្រភព: Daily Mail 

មតិយោបល់