Spurs សម្លឹង​ឃើញ​កីឡាករ​ឡើង​កូដ​នៅ UCL រដូវ​កាល​ចាស់ ទុក​ជំនួស​តំណែង Eriksen

នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា ដើម​ឆ្នាំ ២០២០ នេះ គឺ​មាន​ភាគរយ​ខ្ពស់​ដែល Christian Eriksen នឹង​ត្រូវ​ចាកចេញ​ទៅដោយ​ទ្រនំ​បន្ទាប់​របស់​គេ​អាច​ជា​ក្លឹប Real Madrid ឬ Juventus។

Christian Eriksen

Hakim Ziyech

យ៉ាងណាមិញ​តាម​របាយការណ៍​ពី 90min ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​ដឹកនាំ​ដោយ​លោក Marucio Pochettino ក៏​កំពុង​សម្លឹង​ហើយ​ស្រេច ពី​បេក្ខភាព​ថ្មី​ដែល​អាច​មក​ជំនួស​តំណែង​របស់ Eriksen ​បាន នោះ​គឺ Hakim Ziyech កីឡាករ​របស់​ក្លឹប AFC Ajax។

Hakim Ziyech

Ziyech កាល​ពី​រដូវ​កាល​ចាស់​ក៏​ជា​ចំណែក​ជួយ​ឲ្យ Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ Champions League ​ប៉ុន្តែ​ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង Spurs។ នៅ​រដូវ​កាល​នេះ​ខ្សែ​ប្រយុទ្ធ​ដ៏​ប៉ិនប្រសព្វ Ziyech ក៏​បង្ហាញ​ខ្លួន​បាន ២១ ប្រកួត​ហើយ ដោយ​រក​បាន ១៥ គ្រាប់ និង​ការ​ប៉ះ Chelsea កន្លង​ទៅ​ចូលរួម​ចំណែក Assist ​បាន ៣ លើក​ផង​ដែរ។

សម្រាប់ Spurs ​រក​បាន​ទើប ១៤ ពិន្ទុ​នៅ ១២ ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ដែល​រុញ​ឲ្យ​ពួក​គេ​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី ១៤៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ ស្ថិតិ​ការ​លេង​របស់ Griezmann នៅ Barca ​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​នៅ At Madrid

Antoine Griezmann ​ហាក់​ពុំ​ទទួល​បាន​ជោគជ័យ​ខ្លាំងក្លា​នោះ​ទេ សម្រាប់​ការ​លេង​ឲ្យ​ទ្រនំ​ថ្មី​នៃ​ទឹក​ដី Camp Nou​ដោយ​នៅ​ប្រកួត​ទល់ Celta Vigo កន្លង​ទៅ​នេះ កីឡាករ​បារាំង​បាន​ខកខាន​ស៊ុត​បញ្ចូល​ទី ៥ ប្រកួត​ជាប់​គ្នា​ហើយ។

Antoine Griezmann

ស្ថិតិ​របស់ Griezmann នោ Barcelona ​នៅ ៨ ប្រកួត​ចុង​ក្រោយ ទើប​សម្រេច​បាន ១ គ្រាប់​គត់ ហើយ​ការ​លេង​ប៉ះ Celta គឺ​អំឡុង​ពេល ៧៣ នាទី បញ្ជូន​បាល់​បាន​ត្រឹម ២១ លើក​គត់ នេះ​បើ​ធៀប​នឹង Ousmane Dembele ត្រឹម​ពេល ២០ នាទី បញ្ជូន​បាន​ដល់​ទៅ ៤៣ ប៉ះ​ឯ​ណោះ។

Antoine Griezmann

សម្រាប់​ការ​លេង​កាល​ពី​រដូវ​កាល​ចាស់​ឲ្យ At Madrid ​បើ​គិត​ត្រឹម​ពេល​នេះ​គឺ​បញ្ជូន​សរុប​បាន ៥៩៥ ប៉ះ ខណៈ​ឲ្យ Barcelona ​បាន​សរុប​ត្រឹម ៥២៩ ប៉ះ ហើយ​នៅ At ស៊ុត​បាន​ដល់​ ៦ គ្រាប់​ដោយ​នៅ Barca ​បាន​ត្រឹម ៤ គ្រាប់។

Antoine Griezmann

និយាយ​ឲ្យ​ស្រួល​ស្តាប់​ស្ថិតិ​របស់ Greizmann នៅ​ប្រកួត​ខ្លះ សឹង​តែ​ចុះ​ថយ​ទាប​ជាង​យុវជន Ansu Fati ទៅ​ទៀត ដោយ​នេះ​អាច​ថា​មក​ពី​មិន​ទាន់​ចុះ​សម្រុង​នឹង​មិត្ត​រួម​ក្រុម​ក៏​ថា​បាន។ យើង​នឹង​រង់ចាំ​មើល​ប្រកួត​បន្ទាប់​សម្រាប់​ការ​លេង​ប៉ះ​ក្រុម​សំខាន់ៗ​ដូច​ជា Dortmund, Atletico Madrid, Inter និង Real Madrid ​ជា​ដើម៕

ប្រភព៖ AF