Stegen លួចកោតសរសើរចំពោះកីឡាករ Man Utd ម្នាក់ មុនវិលមកជួបគ្នាម្តងទៀត នៅជើងទី ២

កីឡាករ Marc-Andre ter Stegen កំពុងតែរីករាយក្នុងការជួបប្រកួតជាមួយកីឡាករ David de Gea ជាថ្មីម្តងទៀត នៅពេលដែលក្រុម Barcelona ត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United សម្រាប់ជើងទី 2 នៃក្របខ័ណ្ឌ Champions League វគ្គ ៨ ក្រុមចុងក្រោយ ។

ជាក់ស្តែងក្រុមម្ចាស់ជើងឯក La Liga មួយនេះកំពុងមានប្រៀបជាង ដោយនៅជើងទី ១ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ក្នុងលទ្ធផល 1-0 នៅលើទឹកដី Old Trafford ដោយសារគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Luke Shaw ។

តែទោះបីជាយ៉ាងក៏ដោយ De Gea បានបង្ហាញពីទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍មួយនៅក្នុងការបរាជ័យនោះ ហើយកីឡាករ Ter Stegen ដែលបានរក្សាសំណាញ់ទីរបស់ខ្លួនបាន 4 លើកក្នុងការបង្ហាញខ្លួន 5 លើកចុងក្រោយឲ្យក្រុម Barca ជឿជាក់ថាកីឡាករអេស្ប៉ាញរូបនេះស្ថិតក្នុងចំណោមកីឡាករបំផុតក្នុងពិភពលោក ។

លើសពីនេះកីឡាករ Ter Stegen បានប្រាប់សន្និសីទសារព័ត៌មានមួយថា ៖ ” De Gea គឺជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅពេលនេះ ។គាត់កំពុងមានរដូវកាលល្អ ហើយគាត់ជាកីឡាករដ៏អស្ចារ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយវាជារឿងសំខាន់ដើម្បីទទួលបានភាពជោគជ័យ ខ្ញុំគិតថាគាត់គឺជាកីឡាករសំខាន់បំផុតរបស់ក្រុម Manchester United ” ៕

ប្រភព: SportsMax

 

មតិយោបល់