កីឡាករ Real Madrid នាំមុខគេសំរាប់ពាន ប្រចាំតំណែងទាំងបួនរបស់ Champions League 2017/18

ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ជាប់ឈ្មោះក្នុងចំនោមបេក្ខភាព ចុងក្រោយសំរាប់ខ្សែប្រយុទ្ធល្អបំផុត សំរាប់ការប្រកួត UEFA Champions League កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធអេហ្ស៊ីប រកគ្រាប់បាល់បាន ១១គ្រាប់ ដោយជួយអោយក្រុមដែលដឹកនាំដោយលោក Jurgen Klopp ឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងគៀវ ជាប្រកួតដែលនាំអោយរូបគេរងរបួសស្មារ ហើយបរាជ័ក្រោមថ្វីដៃក្រុម Real Madrid ក្នុងលទ្ធផល ៣-១។

Salah ជាប់ឈ្មោះជាបេក្ខភាពជាខ្សែប្រយុទ្ធល្អបំផុត ជាមួយនឹងអតីតខ្សែប្រយុទ្ធ Real Madrid Cristiano Ronaldo ដែលបានផ្ទេរទៅលេងអោយ Juventus និង តារាឆ្នើម Lionel Messi របស់ Barcelona។

ទោះបីជាមិនអាចជួយក្រុមអោយឡើងផុតវគ្គ៨ក្រុមចុងក្រោយ UCL ដោយបរាជ័យទល់នឹងក្រុម ហង្សក្រហមជាមួយលទ្ធផលសរុប ៥-១ ក្ដី ប៉ុន្ដែ ខ្សែបម្រើ Kevin de Bruyne ក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយ ទាំងបីរូបពានខ្សែបម្រើល្អបំផុតផងដែរ។ ខ្សែបម្រើបែលហ្ស៊ិករូបនេះ ត្រូវប្រជែងជាមួយ ខ្សែបម្រើ Toni Kroos និង Luka Modric របស់ក្រុម Real Madrid។

ខ្សែការពារបីរូបរបស់ Real Madrid គឺ Marcelo, Raphael Varane និង Sergio Ramos ឈរជាបេក្ខភាពខ្សែការពារល្អបំផុត នៅក្នុងការប្រកួត Champions League កាលពីរដូវកាលមុន ដោយពួកគេបានជួយក្រុមអោយឈ្នះពាន រង្វាន់ធំជាងគេរបស់អឺរ៉ុបនេះ បីរដូវកាលជាប់ៗគ្នា ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំង លោក Zinedine Zidane។

ហើយសំរាប់តំណែងអ្នកចាំទីវិញ កីឡាករចំនូលថ្មីរបស់ ហង្សក្រហម Alisson Becker មានឈ្មោះជាបេក្ខភាព អ្នកចាំទីល្អបំផុត សំរាប់ Champions League ក្រោយរូបគេបង្ហាញទម្រង់លេងលេចធ្លោរសំរាប់ក្រុម Roma មុនពេលផ្ទេរមកលេងនៅទឹកដី Anfield។

អ្នកចាំទីប្រេស៊ីលរូបនេះ ត្រូវប្រជែងពានរង្វាន់នេះ ជាមួយនឹង Keylor Navas របស់ក្រុម Real Madrid និង Gianluigi Buffon របស់ Juventus ដែលបច្ចុប្បន្នអ្នកចាំទីចាស់វស្សារូបនេះ បានផ្លាស់ទៅលេងអោយ ក្លឹបបារាំង Paris Saint-Germain។

សំរាប់បេក្ខភាពតាមតំណែងខាងលើ ត្រូវបានជ្រើសរើសដោយគ្រូបង្វឹក និង អ្នកកាសែត ហើយអ្នកឈ្នះនឹងត្រូវប្រកាសក្នុងការចាប់ឆ្នោតវគ្គចែកពូល ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០ខែសីហាខាងមុខនេះ៕

ប្រភព៖ Euro Sport

មកដឹងកាលបរិច្ឆេទ និង លក្ខខណ្ឌនៃការចាប់ឆ្នោត សំរាប់វគ្គចែកពូល Champions League រដូវកាលនេះ

ការប្រកួត UEFA Champions League ជាការប្រកួតបាល់ទាត់ធំជាងគេនៅអឺរ៉ុប ដែលមានអ្នកគាំទ្រជុំវិញពិភពលោក ដោយសារតែមានក្រុមខ្លាំងៗនៅអឺរ៉ុប ចូលរួមប្រកួតតទល់គ្នាដើម្បីស្វែងរកក្រុមម្ចាស់ពានដ៏ធំមួយនេះ ខណៈដែលបច្ចុប្បន្ន ការប្រកួតស្ថិតនៅក្នុងវគ្គជម្រុះនៅឡើយ។

ក្រុម Real Madrid គឺជាអ្នកការពារជើងឯក សំរាប់ព្រឹត្ដិការណ៍នេះ ហើយត្រៀមខ្លួនក្នុងការឈ្នះពាននេះ ៤ឆ្នាំជាប់គ្នា ដោយកាលពីរដូវកាលមុនពួកគេឈ្នះពាននេះលើកទី៣សំរាប់បីឆ្នាំចុងក្រោយ (សរុប១៣លើក) បន្ទាប់ពីផ្ដួល Liverpool កាលពីខែឧសភាកន្លងទៅ។

ដោយឡែក ការចាប់ឆ្នោតវគ្គចែកពូល សំរាប់ប្រកួត Champions League សំរាប់រដូវកាលនេះ នឹងកំណត់យក៣២ក្រុម ដែលនឹងប្រជែងគ្នា នៅក្នុងពូល៨ផ្សេងគ្នា ខណៈដែលពីរក្រុមដែលមានពិន្ទុច្រើនជាងគេ នៅក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

ហើយនៅក្នុងចំនោមក្រុមទាំង៣២ មាន២៦ក្រុមដែល ត្រូវលេងវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈដែល៦ក្រុមទៀត ជាក្រុមដែលបានទទួលជ័យជំនះពីវគ្គ play-off ដែលប្រកួតចាប់ពីថ្ងៃទី ២១ ដល់ ២៨ ខែសីហា។

ក្រុមទាំង៣២ដែលមានឈ្មោះសំរាប់ការប្រកួតវគ្គចែកពូល ត្រូវបានបែងចែកជា ៤បាឡុងផ្សេងគ្នា ដែលបាឡុងទី១ មានក្រុមម្ចាស់ពាន Champions League(Real Madrid) និង ក្រុមម្ចាស់ពាន Europa League (Atletico Madrid) និង ម្ចាស់ពានប្រចាំលីគកំពូលទាំង៦របស់អឺរ៉ុប(Manchester City, Bayern Munich, Barcelona, Paris Saint-Germain, Juventus និង Lokomotiv Moscow)។

ចំនែកឯ បាឡុងទី២ ដល់ទី៤ មានក្រុមដែលមានចំណាត់ល្អប្រចាំលីគ និង ក្រុមដែលឡើងពីវគ្គ play-off។

សំរាប់ច្បាប់នៃការចាប់ឆ្នោតគឺ មិនអនុញ្ញាតអោយក្រុមដែលមកពីលីគជាមួយគ្នា និង ក្រុមដែលស្ថិតនៅក្នុងបាឡុងជាមួយគ្នា ប៉ះគ្នាក្នុងពូលតែមួយនោះទេ នៅពេលចាប់ឆ្នោត។ ការចាប់ឆ្នោតវគ្គចែកពូល Champions League សំរាប់រដូវកាលនេះ គឺធ្វើឡើងនៅថ្ងៃទី ៣០ ខែសីហា នៅ Monaco៕

Liverpool អាចនឹងជួបរឿងពិបាក នៅក្នុងវគ្គចែកពូល Champions League នៅក្នុងរដូវកាលនេះ

ប្រភព៖ Goal

Liverpool អាចនឹងជួបរឿងពិបាក នៅក្នុងវគ្គចែកពូល Champions League នៅក្នុងរដូវកាលនេះ

ក្រុមហង្សក្រហម Liverpool មានការខកចិត្តយ៉ាងខ្លាំង កាលពីរដូវកាលមុនក្រោយបរាជ័យក្នុងការប្រកួត Champions League ទល់នឹង Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីតារាឆ្នើម Mohamed Salah ត្រូវប្ដូរចេញដោយសាររបួសស្មារ ហើយអ្នកចាំទី Loris Karius បានធ្វើអោយរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់។

ហើយក្រុមដែលដឹកនាំដោយលោក Jurgen Klopp អាចប្រឈមនឹងក្រុមខ្លាំងៗពីរ នៅក្នុងពូលជាមួយគ្នាវគ្គ Group Stage ដែលគេហៅថាពូលមរណៈ ដោយសារតែពួកគេអាចនឹងស្ថិតនៅក្នុងបាឡុងទី៣ សំរាប់ការចាប់ឆ្នោត ទោះបីជាហង្សក្រហមបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុនក្ដី។

ប្រសិនបើក្រុមខ្លាំងៗអាចឆ្លងផុតវគ្គជម្រុះ Liverpool នឹងស្ថិតនៅក្នុងបាឡុងទី៣ ប៉ុន្ដែបើមានក្រុមខ្លាំងមួយចំនួនមិនអាចឡើងបានទេនោះ ក្រុមលេខ៤នៅលីគកំពូលអង់គ្លេសមួយនេះ អាចចូលរួមនៅក្នុងបាឡុងទី២។

ហើយនៅក្នុងករណីដែល Liverpool ស្ថិតនៅក្នុងបាឡុងទី៣ ក្រុមនីមួយៗមានដូចជា៖

បាឡុងទី១: Real Madrid, Atletico Madrid, Barcelona, Bayern Munich, Manchester City, Juventus, Paris Saint-Germain, Lokomotiv Moscow

បាឡុងទី២: Borussia Dortmund, FC Porto, Manchester United, Shakhtar Donetsk, Benfica, Napoli, Tottenham Hotspur, Roma

បាឡុងទី៣: Liverpool, Dinamo Kiev, Schalke, Lyon, Monaco, Salzburg, CSKA Moscow, PSV Eindhoven

បាឡុងទី៤: Valencia, Viktoria Plzen, Celtic, Club Brugge, Galatasaray, FK Astana, Inter Milan, Hoffenheim

ទោះបីជា Liverpool ស្ថិតនៅក្នុងពូលមរណៈក្ដី ប៉ុន្ដែពួកគេហាក់មិនសូវមានការបារម្ភនោះទេ ដោយសារតែកាលពីរដូវកាលមុន ពួកគេបានផ្ដួល Manchester City និង Roma ហើយសំរាប់រដូវកាលនេះក៏ដូចគ្នា ព្រោះក្លឹបទើបតែទិញបានកីឡាករជើងខ្លាំងចូលរួម ដូចជាអ្នកចាំទី Alisson ជាដើម៕

ប្រភព៖ JOE

ខ្សែការពារមួយរូប បានប្រើក្បាច់កីឡាកាស ក្នុងការប្រកួតជម្រុះ Champions League

នៅក្នុងវគ្គជម្រុះ UEFA Champions League មានការប្រជែងយកបាល់ដ៏សាហាវមួយ ដែលកំរនឹងបានឃើញពីមុនមកនៅក្នុងពិភពបាល់ទាត់ ដោយកីឡាករ Bryan Melisse របស់ក្រុម F91 Dudelange បានប្រើជើងទាំងពីរហក់ធាក់គូប្រកួត ហើយក៏ត្រូវបានអាជ្ញាកណ្ដាល លើកកាតក្រហមបណ្ដេញចេញពីការប្រកួតតែំម្ដង។

ហេតុការណ៍ដ៏អាក្រក់មួយនេះ បានកើតឡើងនៅចុងម៉ោង ក្នុងជំនួបជុំទី២ រវាងក្រុម Vidi FC និង F91 Dudelange ដោយក្រុមម្ចាស់ផ្ទះ យកឈ្នះក្នុងលទ្ធផល ២-១ (លទ្ធផលសរុបទាំងពីរជើង ៣-២) ធ្វើអោយក្រុមមកពីហុងគ្រី Vidi FC មានឱកាសឡើងទៅវគ្គជម្រុះបន្ទាប់ ខណៈ Dudelange ត្រូវហាលអាវត្រឹមនេះ ហើយខ្សែការពារ Melisse អាចប្រឈមមុខនឹងការពិន័យ មិនអោយចូលលេងច្រើនប្រកួត។

O jogador do Dudelange (Luxemburgo) Bryan Melisse parece estar chateado com o cartão vermelho exibido pelo árbitro, e vendo as imagens realmente não se percebe porquê… Uiiii… 🥋🈹🈴🥋😂😂😂

Posted by Effective football on Wednesday, July 18, 2018

ប្រភព៖ Sport Bible

កីឡាករ Real ៨រូប ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីកីឡាករល្អបំផុតរបស់ UEFA ខណៈ Barca មានតែ Messi ម្នាក់គត់

គណនី Twitter ផ្លូវការរបស់ UEFA បានបង្ហាញបញ្ជីកីឡាករទាំង១៨រូប ដែលជាក្រុមកីឡាករល្អបំផុត សំរាប់ការប្រកួត Champions League រដូវកាលនេះ។

ក្នុងចំនោមកីឡាករឆ្នើមទាំង១៨រូប នៅក្នុងចំនោមនោះមានកីឡាករ៨រូបមកពីក្រុម Real Madrid ខណៈ Barcelona មានតែ Lionel Messi ម្នាក់ប៉ុណ្ណោះ។

កីឡាករ Real ដែលត្រូវបាន UEFA ជ្រើសរើសមានដូចជា Keylor Navas, Sergio Ramos, Raphael Varane, Marcelo, Casemiro, Toni Kroos, Luka Modric និង Cristiano Ronaldo ហើយកីឡាករក្រុមដទៃទៀតរួមមាន Alisson (Roma), Kimmich (Bayern), Chiellini (Juventus), Van Dijk (Liverpool), De Bruyne (Manchester City), James (Bayern), Dzeko (Roma), Firmino (Liverpool) , Messi (Barcelona) និង Salah(Liverpool)៕

ប្រភព៖ Sport English

ព្រឹត្ដិការណ៍សំខាន់ៗរបស់ Real Madrid មុនពេលលើកពាន Champions League ក្នុងរដូវកាលនេះ

ក្រុម Real Madrid បានចាប់ផ្ដើមដំនើរផ្សងព្រេងរបស់ខ្លួននៅ Champions League ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ២០១៧ ដែលប្រកួតដំបូងគឺទល់នឹងក្រុម APOEL Nicosia ហើយបញ្ចប់ការប្រកួតទល់នឹងក្រុម Liverpool កាលពីថ្ងៃទី២៦ខែឧសភាកន្លងទៅនេះ។

នៅក្នុងការប្រកួត UCL សំរាប់រដូវកាលនេះ Real Madrid លេងនៅក្នុងវគ្គចែកពូលទល់នឹងក្រុម Apoel, Spurs និង Dortmund ហើយឡើងវគ្គ១៦ក្រុមចុងក្រោយប៉ះ Paris Saint-Germain វគ្គ៨ក្រុមចុងក្រោយប៉ះ Juventus វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះ Bayern Munich និង វគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមLiverpool ដែលដឹកនាំដោយ លោក Jurgen Klopp។

នៅក្នុងថ្ងៃទី ១១ខែធ្នូ ក្រុមរបស់លោក Zinedine Zidane ត្រូវបានចាប់ឆ្នោតប៉ះក្រុមជើងឯកបារាំង Paris Saint-Germain ដែលកាលនោះមានមនុស្សជាច្រើនរំពឹងថា PSG អាចនឹងឡើងទៅវគ្គបន្ទាប់ ដោយសារមានកីឡាករឆ្នើមនៅតំបន់ប្រយុទ្ធដូចជា Neymar, Cavani និង Mbappe។

ប៉ុន្ដែក្រុមអ្នកមានបារាំងត្រូវខកចិត្ត ដោយបរាជ័យក្រោមស្នាដៃរបស់ Real Madrid ទាំងពីរជើង ដោយការប្រកួតនៅ Bernabeu Real បានយកឈ្នះ ៣-១ ហើយជើងទី២នៅទឹកដីបារាំង ក្រុមការពារជើងឯកបានយកឈ្នះ ២-១ បន្ថែមទៀត។

ឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយ ក្រុមលោក Zidane ត្រូវប៉ះក្រុមគីឡូធ្ងន់អ៊ីតាលី Juventus ប៉ុន្ដែមានរឿងគួរភ្ញាក់ផ្អើល និង គួរអោយចងចាំមួយគឺ Ronaldo រកគ្រាប់បាល់ហ្ស៊ីសូ មួយគ្រាប់យ៉ាងល្អ ជួយ Real Madrid យកឈ្នះក្រុមសេះបង្កង់នៅទឹកដីអ៊ីតាលី ៣-០កាលពីជើងទី១។

ប៉ុន្ដែសំរាប់ការប្រកួតជើងទី២ នៅទីក្រុងម៉ាឌ្រីត ក្រុមដែលមានរហស្សនាម Old Lady បានប្រឹងប្រែងវាយបកនាំមុខក្រុមម្ចាស់ផ្ទះ Real Madrid ៣-០ មុនពេលដែលភាពជម្រោងចំរាស់នៃការផ្ដល់អោយបាល់១១ម៉ែត្រ ក្រោយកីឡាករ Juve បានបង្កកំហុសទៅលើ Lucas Vazquez នៅចុងតង់ទី២ ធ្វើអោយ Ronaldo មានឱកាសស៊ុតចូលបាល់ប៉េណាល់ទីនោះ នាំ Real Madrid ឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុម Bayern Munich នៅទឹកដី Allianz Arena ក្រុមអេស្ប៉ាញបានយកឈ្នះក្នុងលទ្ធផល ២-១ ប៉ុន្ដែបានត្រឹមស្មើនៅក្នុងទឹកដីរបស់ខ្លួន ដោយអ្នកចាំទី Keylor Navas សង្គ្រោះបាល់បានជាច្រើនលើក។

ហើយសំរាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រឯនេះវិញ ខ្សែប្រយុទ្ធ Gareth Bale រកបានពីរគ្រាប់អោយ Real Madrid ក្រោយប្ដូរចូលជំនួសខ្សែបម្រើ Isco ដែលជួយអោយ ក្រុមអធិរាជសឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នា៕

[វីដេអូ] Real Madrid លត់ Liverpool ៣-១ បន្ដឈ្នះពាន​ Champions League បីរដូវកាលជាប់គ្នា

ប្រភព៖ AS English

[វីដេអូ] Real Madrid លត់ Liverpool ៣-១ បន្ដឈ្នះពាន​ Champions League បីរដូវកាលជាប់គ្នា

ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីយប់ថ្ងៃអាទិត្យនេះ ធ្វើអោយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Zinedine Zidane ឈ្នះពានកំពូលអឺរ៉ុបមួយនេះ ៣រដូវកាលជាប់គ្នា។

នៅក្នុងការប្រកួតតង់ទី១ ក្រុមអង់គ្លេស Liverpool បានដាក់សំពាធទៅលើក្រុមការពារជើងឯក Real Madrid ខ្លាំងប៉ុន្ដែមិនអាចរកគ្រាប់បាល់បាននោះទេ ហើយអ្វីដែលជាបញ្ហាសំរាប់ក្រុមរបស់លោក Jurgen Klopp នោះគឺខ្សែប្រយុទ្ធឆ្នើម Mohamed Salah មិនអាចបន្ដការប្រកួតបានដោយសារបញ្ហារបួស ក្រោយប៉ះទង្គិចជាមួយនឹងខ្សែការពារ Sergio Ramos។

ដោយសារបញ្ហារបួសស្មារ Salah ត្រូវបានប្ដូចេញហើយជំនួសមកវិញ ដោយខ្សែបម្រើ Adam Lallana មុនពេលខ្សែការពារស្លាបស្ដាំ Dani Carvajal ត្រូវបានប្ដូរចេញផងដែរដោយសារបញ្ហារបួសសារជាថ្មី ក្រោយអវត្តមានជាច្រើនប្រកួត។

ចូលដល់តង់ទីពីរ ការប្រកួតទើបតែចាប់ផ្ដើមបាន៦នាទី អ្នកចាំទី Loris Karius បានបោះបាល់ទៅបុកនឹងជើងខ្សែប្រយុទ្ធ Karim Benzema ធ្វើអោយកីឡាករបារាំងមានឱកាសរកគ្រាប់បាល់នាំមុខ អោយក្រុម Real Madrid ប៉ុន្ដែត្រូវបានខ្សែប្រយុទ្ធ Sadio Mane រកបាន១គ្រាប់តាមស្មើនៅ ៤នាទីបន្ទាប់។

ប៉ុន្ដែ ក្រុមរបស់លោក Zidane បានបញ្ចប់ក្ដីសង្ឃឹមរបស់ ហង្សក្រហមដែលខកខានការប្រកួតផ្ដាច់ព្រ័ត្រ Champions League មួយទសវត្ស ក្រោយដូរចូលខ្សែប្រយុទ្ធ Gareth Bale ដែលរកគ្រាប់បាល់ពីរគ្រាប់យ៉ាងល្អឥតខ្ចោះ ដែលនាំជ័យជំនះអោយ Real Madrid លើកពានកំពូលអឺរ៉ុបទី១៣របស់ខ្លួននៅទីក្រុងកៀវតម្ដង។

គួររំលឹកថា មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ Real Madrid បានទំលាក់ក្រុមជើងខ្លាំងប្រចាំលីគដូចជា Paris Saint-Germain, Juventus និង Bayern Munich ខណៈ Liverpool បានយកឈ្នះ Porto, Manchester City និង AS Roma។

បន្ទាប់ពីឈ្នះពាន Champions League ប្រចាំរដូវកាល ២០១៧/១៨ ក្រុម Real Madrid នឹងត្រូវចូលរួមប្រកួត UEFA Super Cup ទល់នឹងក្រុមរួមទីក្រុង Atletico Madrid ដែលទើបនឹងឈ្នះពាន Europa League កាលពីសប្ដាហ៍មុន ក្រោយយកឈ្នះ Marseille ក្នុងលទ្ធផល ៣-០៕

ស្ថិតិ និង កំណត់ត្រាមួយចំនួនរបស់ Real Madrid និង Liverpool នៅក្នុងការប្រកួត Champions League

កំណត់ត្រាប្រវត្តិសាស្រ្ដថ្មីៗ នឹងកើតឡើងជាបន្ដបន្ទាប់ នៅក្នុងជំនួបរវាងក្រុមការពារជើងឯក Real Madrid និងក្រុម Liverpool នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នាចុងសប្ដាហ៍នេះ។

នៅក្នុងការប្រកួតនៅទីក្រុងកៀវ នៅថ្ងៃសៅរ៍នេះ អ្នកចាត់ការ Zinedine Zidane មានបំណងឈ្នះពានកំពូលនៅអឺរ៉ុបនេះជាលើកទី៣ ខណៈ Liverpool កំពុងស្រេកឃ្លានជ័យជំនះពានទី៦របស់ខ្លួនផងដែរ។

ហើយខាងក្រោមនេះ ជាស្ថិតិសំរាប់ក្រុមទាំងពីរនៅ Champions League៖

ក្រុម Real Madrid នឹងចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL លើកទី១៦ ដែលច្រើនជាងក្រុមណាៗទាំងអស់សំរាប់ការប្រកួតពាននេះ ខណៈ Liverpool នឹងត្រូវចូលរួមការប្រកួតផ្ដាច់ព្រ័ត្រលើកទី៨ ផងដែរ ដែលច្រើនជាងក្លឹបណាៗទាំងអស់នៅអង់គ្លេស។

Liverpool ធ្លាប់ជួប Real Madrid ម្ដងនៅវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ ១៩៨១ ហើយកីឡាករ Alan Kennedy ជាអ្នករកគ្រាប់បាល់ជ័យជំនះអោយ ក្រុមហង្សក្រហម ប៉ុន្ដែចាប់តាំងពីពេលនោះមក Real Madrid ឈ្នះរាល់ការប្រកួតផ្ដាច់ព្រ័ត្រទាំង៦លើក ដែលនាំអោយក្លឹបអេស្ប៉ាញមួយនេះ ក្លាយជាម្ចាស់ពាន UCL ១២សម័យ។

ប្រសិនបើ Real មានសំណាងឈ្នះពាននេះ លើកទី១៣ នោះពួកគេនឹងក្លាយជាក្រុមដែលឈ្នះពាននេះ បីរដូវកាលជាប់គ្នាដូច Bayern Munich ដែលអាចការពារជើងឯកក្នុងឆ្នាំ ១៩៧៥ និង ១៩៧៦។

អ្នកចាត់ការ Zidane អាចនឹងក្លាយជាគ្រូបង្វឹកទី៣ ដែលអាចឈ្នះពានកំពូលអឺរ៉ុបបីលើក ស្មើនឹងគ្រូបង្វឹក Bob Paisley និង Carlo Ancelotti ប៉ុន្ដែគ្រូបង្វឹកសញ្ជាតិបារាំងចំនាយពេលតែ ៣ប៉ុណ្ណោះ។

ក្រុមអធិរាជស រំពឹងថាខ្សែប្រយុទ្ធឆ្នើម Ronaldo ជាតារាសំណាងរបស់ក្រុមម្ដងទៀត ក្រោយពីខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ រកបាន៤គ្រាប់រួចមកហើយក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលច្រើនជាងកីឡាករណាៗទាំងអស់។

ហើយប្រសិនបើ កីឡាករវ័យ៣៣ឆ្នាំរូបនេះ អាចទំលុះសំណាញ់ទីរបស់អ្នកចាំទីក្រុមហង្សក្រហមបាន រូបគេនឹងក្លាយជាកីឡាករដំបូងដែលអាចរកគ្រាប់បាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រពីររដូវកាលជាប់ៗគ្នា បន្ទាប់ពីកីឡាករ Franz Roth របស់ Bayern Munich ធ្វើបានម្ដងកាលពីជំនាន់ទសវត្សទី៧០។

ទោះបីជាមិនបានបង្ហាញទម្រង់លេងល្អខ្លាំងនៅដើមរដូវកាលក្ដី Ronaldo អាចរកគ្រាប់បាល់បាន ១៥គ្រាប់ និង បញ្ជូនអោយមិត្តរួមក្រុមបាន ៣លើក មានន័យថា រូបគេជាកីឡាករដែលជាប់ពាក់ព័ន្ធនឹងការរកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅ Champions League នារដូវកាលនេះ ដែលច្រើនជាងខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool ដែលរកបាន ១០គ្រាប់ និង assist ៧គ្រាប់។

ការឡើងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Mohamed Salah បានជួយអោយ Liverpool មានសង្ឃឹមបញ្ចប់រដូវកាលដោយមានពាននៅក្នុងដៃ បើទោះបីជាពួកគេធ្វើមិនបានល្អនៅការប្រកួតក្នុងស្រុកក្ដី។

កីឡាករតំបន់ប្រយុទ្ធរបស់ហង្សក្រហម Salah, Firmino និង Sadio Mane រកគ្រាប់បាល់សរុប ២៩គ្រាប់ នៅ Champions League ក្នុងរដូវកាលនេះ ច្រើនជាងកីឡាករទាំងបីនៅតំបន់ប្រយុទ្ធណាៗទាំងអស់ក្នុងប្រវត្តិសាស្ដ្រ Champions League។

ដោយឡែកខ្សែបម្រើ James Milner ក៏បានក្លាយជាតារាឆ្នើមមួយរូបរបស់ហង្សក្រហម ដែលអាចបញ្ជូនអោយមិត្តរួមក្រុម ៨លើក នៅ UCL ក្នុងរដូវកាលនេះផងដែរ។

មិនតែប៉ុណ្ណោះ Liverpool ជាក្រុមដែលអាចរកគ្រាប់បាល់បាន ៤០គ្រាប់ ដែលច្រើនជាងគេនៅ UCL ប្រចាំរដូវកាលនេះ ហើយរក្សាសំណាញ់ទីមិនអោយគូប្រកួត រកគ្រាប់បាល់បាន ៦ប្រកួតស្មើនឹង Barcelona។

ប៉ុន្ដែយ៉ាងណាក្ដី អ្នកចាត់ការ Jurgen Klopp ធ្លាប់បរាជ័យវគ្គផ្ដាច់ព្រ័ត្រ Champions League ម្ដងគត់ កាលលោកនៅដឹកនាំ Borussia Dortmund ចាញ់ Bayern Munich កាលពីឆ្នាំ ២០១៣ ហើយរូបលោក បរាជ័យ៥លើកក្នុងចំនោម៦ប្រកួតវគ្គផ្ដាច់ព្រ័ត្រ៕

ប្រភព៖ AS English

បញ្ជីកីឡាករ Real Madrid-Liverpool ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League

ក្រុម Real Madrid និង Liverpool បានធ្វើដំនើរមកដល់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែនត្រៀមប្រកួត វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅកីឡដ្ឋាន NSC Olimpiyskiy នៅថ្ងៃអាទិត្យទី ២៧ ខែឧសភា វេលាម៉ោង ១៖៤៥នាទីរំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។

ក្រុមអង់គ្លេស Liverpool ធ្លាប់ឈ្នះពានរង្វាន់អឺរ៉ុបនេះ ៥សម័យ បានយកឈ្នះក្រុមជើងឯកលីគព័រទុយហ្កាល់ Porto នៅវគ្គ១៦ក្រុម ម្ចាស់ជើងឯកលីគអង់គ្លេស Manchester City នៅវគ្គ៨ក្រុមចុងក្រោយ និង AS Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ Real Madrid បានយកឈ្នះ ក្រុមជើងឯកលីគកំពូលបារាំង(Paris Saint-Germain) អ៊ីតាលី(Juvnetus) និង អាល្លឺម៉ង់(Bayern Munich) ឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។

អ្នកចាត់ការ Zinedine Zidane បានបញ្ជូនកីឡាកររបស់ Real Madrid ទាំងអស់ទៅចូលរួមក្នុងការប្រកួត វគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Liverpool នៅទីក្រុងកៀវ។

កីឡាករនៅក្នុងក្រុមទាំង ២៤នាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំនើរទៅប្រទេសអ៊ុយក្រែន ហើយ៦នាក់ក្នុងចំនោមនោះ ត្រូវបានកាត់ឈ្មោះចេញ​នេះបើតាមច្បាប់ UEFA។

កូនក្រុមរបស់លោក Zidane ទាំង២៤រូបនោះមានដូចជា៖

អ្នកចាំទី៖ Keylor Navas, Casilla and Luca

ខ្សែការពារ៖ Carvajal, Vallejo, Ramos, Varane, Nacho, Marcelo, Theo, Achraf

ខ្សែបម្រើ៖ Kroos, Modric, Casemiro, Llorente, Asensio, Isco, Kovacic, Ceballos

ខ្សែប្រយុទ្ធ៖ Cristiano Ronaldo, Benzema, Bale, Lucas Vazquez, Mayoral

ដោយឡែកសំរាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Jurgen Klopp វិញ ក៏បានធ្វើដំនើរទៅដល់រដ្ឋធានីអ៊ុយក្រែនផងដែរ កាលពីថ្ងៃព្រហស្បត្ដិ៍កន្លងទៅ ដើម្បីត្រៀមខ្លួន ប្រកួតតទល់នឹងក្រុមការពារជើងឯក Real Madrid។

កូនក្រុមរបស់លោក Klopp ដែលបានធ្វើដំនើរទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រមានដូចជា៖

អ្នកចាំទី៖ Karius, Mignolet, Ward

ខ្សែការពារ៖ Clyne, Van Dijk, Lovren, Klavan, Moreno, Robertson, Alexander-Arnold

ខ្សែបម្រើ៖ Wijnaldum, Milner, Henderson, Lallana, Can, Phillips, Jones, camacho

ខ្សែប្រយុទ្ធ៖ Firmino, Salah, Mane, Ings, Solanke, Woodburn

តើ Liverpool អាចនឹងបន្សាបឥទ្ធិពលនៃក្រុម អេស្ប៉ាញក្នុងការឈ្នះពានអឺរ៉ុបបានដែរឬទេ?

សកម្មភាពកីឡាករ Real Madrid ហ្វឹកហាត់ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ Champions League

កីឡាករទាំងអស់របស់ក្លឹប Real Madrid បានហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមចូលរួមប្រកួត​វគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Liverpool នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Zinedine Zidane បានខិតខំយ៉ាងយកចិត្តទុកដាក់នៅក្នុងការហ្វឹកហាត់ ដើម្បីធានាបានថាក្រុមទាំងមូលនឹងធ្វើបានល្អសំរាប់ការប្រកួតនាថ្ងៃខាងមុខ ដើម្បីជាកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ក្លឹប និង ក្ដីសង្ឃឹមចុងក្រោយសំរាប់រដូវកាលនេះផងដែរ។

Real Madrid work hard and train hard…

💪🏃‍♂🏋‍♂ Train to WIN. #APorLa13

Posted by Real Madrid C.F. on Tuesday, May 22, 2018

គួររំលឹកថា ក្រុមយក្សអេស្ប៉ាញបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ៤លើកក្នុងកំឡុងពេល ៥ឆ្នាំចុងក្រោយនេះ ដោយពួកគេបានឈ្នះពាននេះ បីលើករួចមកហើយ៕

មកមើលស្ថិតិរវាង Ronaldo និង Salah មុនការប្រកួតផ្ដាច់ព្រ័ត្រ Champions League មកដល់

កំពូលអ្នករកគ្រាប់បាល់ទាំង១០ របស់ Real Madrid នៅ Champions League & European Cup

ក្រុមណាខ្លះមានឈ្មោះលេងវគ្គចែកពូល Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ?

វីដេអូ៖ Real Madrid FC