កីឡាករ Real Madrid មួយរូបបង្ហើបថានឹងស៊ុតបាល់ ហ្វ្រីឃីគនៅរដូវកាលនេះ ជំនួស Ronaldo

ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Isco ធ្វើបានល្អក្នុងការស៊ុតបញ្ចួលទី ដោយបាល់ហ្វ្រីឃីគ នៅក្នុងហ្គេម FIFA ដែលធ្វើអោយមានការចាប់អារម្មណ៍។ ខ្សែបម្រើអេស្ប៉ាញរូបនេះ បានលេងហ្គេមបាល់ទាត់ជាមួយមិត្តរួមក្រុមរបស់គេ ហើយនៅពេលដែលគេស៊ុត direct free-kick ចូលគេបាននិយាយថា៖ “ឆ្នាំនេះនឹង អាចមានឱកាសស៊ុតបាល់ហ្វ្រីឃីគហើយ”។

អ្នកគាំទ្រ Real Madrid បានជួបរឿងខកចិត្តជាច្រើនសំរាប់រដូវកាលថ្មីនេះ ខណៈដែលតារាឆ្នើម Cristiano Ronaldo ចាកចេញទៅលេងអោយ Juventus ក្នុងតំលៃ ១០០លានផោន បន្ទាប់ពីការលាលែងពីតំណែងរបស់ អ្នកចាត់ការ Zinedine Zidane ដែលបានជួយក្រុមឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នា។

ហើយកាលពីថ្មីៗនេះ ខ្សែបម្រើ Luka Modric ដែលជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅរុស្ស៊ី ក៏មានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹប Inter Milan ខ្លាំងផងដែរ ក្រោយពីរូបគេជួយអោយក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup។

គួររំលឹកថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ ជាអ្នកត្រូវបានជ្រើសរើសនៅចំណុចក្បែតំបន់គ្រោះថ្នាក់របស់គូប្រកួត ចាប់តាំងពីរូបគេបានផ្ទេរមកកាន់ទឹកដី Santiago Bernabeu ចាប់តាំងពីឆ្នាំ ២០០៩ មក ហើយសំរាប់អវត្តមានរបស់ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះនៅទឹកដី Bernabeu អាចជាឱកាសអោយ Isco ក៏ដូចជាមិត្តរួមក្រុមដទៃទៀត បញ្ចេញភាពលេចធ្លោរបស់ខ្លួន ក្នុងការរកគ្រាប់បាល់ ដែលមានមួយផ្នែកបានមកពីការស៊ុតហ្វ្រីឃីគផងដែរ៕

ប្រភព៖ Sport Bible

អត្ថបទដែលជាប់ទាក់ទង៖

តើកីឡាកររូបណា សក្ដិសមទទួលតំណែងជាអ្នកស៊ុតហ្វ្រីឃីគ ជំនួស Ronaldo នៅ Real Madrid?

កីឡាករម្នាក់ថា Real Madrid លែងចាប់អាម្មណ៍ពីអវត្តមានរបស់ Ronaldo ហើយ

គ្រប់​គ្នា​តិច​អត់​ដឹង? Isco និង Pique បាន​ធ្វើ​រឿង​ដ៏ភ្ញាក់ផ្អើល​មួយ ពេល​ប៉ះ​អ៊ីរ៉ង់​ថ្ងៃ​មុន

សកម្មភាព​នៃ​ការ​រត់​ទៅ​ចាប់​លើ​សត្វ​ចាប​ពី​ទីលាន​អំឡុង​ការ​ប្រកួត​រវាង​ក្រុម​អេស្ប៉ាញ និង​អ៊ីរ៉ង់ បាន​ធ្វើ​ឲ្យ​កីឡាករ Isco និង Gerard Pique កំពុង​ទទួល​ការ​សាទរ​ពី​មនុស្ស​ជាតិ​និង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល People for the Ethical Treatment of Animals

បក្សី​មួយ​ក្បាល​ដែល​កំពុង​ហោះ​ហើយ​ក៏​ធ្លាក់​មក​លើ​ដី នឹង​ពុំ​អាច​ផ្លាស់​ទីតាំង​ទៅ​មុខ​ទៀត​បាន ត្រុវ​បាន​កីឡាករ​របស់​ក្រុម La Roja ទៅ​ចាប់​លើក យក​មក​ដាក់​នៅ​ទីតាំង​សុវត្ថិភាព។ ឆ្លើយ​តប​មក​វិញ​ពី​អង្គការ PETA បាន​សាទរ​ដល់​សកម្មភាព​របស់​អ្នក​ទាំង​ពីរ។

ប្រធាន​អង្គការ​អ្នក​ស្រី Elisa Allen បាន​មាន​ប្រសាសន៍​ថា៖ “PETA U.K បាន​ទទួល​ស្គាល់​ដល់​មេត្តា​ករុណា​របស់​កីឡាករ​បាល់ទាត់ ដែល​បាន​ទៅ​សង្រ្គោះ​សត្វ​បក្សី​តូ​ពី​ស្ថានភាព​គ្រោះថ្នាក់ និង​យក​ទៅ​ដាក់​ទីតួ​សុវត្ថិភាព

អ្នក​ស្រី​បន្ត៖ គ្មាន​ការ​ប្រកួត​ណា​មួយ ដែល​សំខាន់​ជាង​ជីវិត​របស់​នរណា​ម្នាក់​ឡើយ ហើយ​យើង​សង្ឃឹម​ថា​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​នឹង​បន្ត​ជំរុញ​ចិត្ត​ដល់​អ្នក​ឯ​ទៀត​ក្នុង​ការ​ជួយ​សង្រ្គោះ​សត្វ​ទៅ​តាម​អ្វី​ដែល​ពួក​វា​ត្រូវ​ការ

ប្រភព: Marca

អ្នកគាំទ្រ Liverpool ទទូចអោយ Klopp ទិញខ្សែបម្រើ Real Madrid ក្រោយបរាជ័យនាំយក Fekir

អ្នកគាំទ្រក្លឹបហង្សក្រហម Liverpool បានទទូចអោយអ្នកចាត់ការ Jurgen Klopp ទិញយកខ្សែបម្រើ Isco របស់ក្លឹប Real Madrid បន្ទាប់ពីកីឡាកររូបនេះ បានបញ្ចេញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួត រវាងក្រុមអេស្ប៉ាញ និង ព័រទុយហ្កាល់។

យ៉ាងណាម៉ិញ នៅក្នុងការប្រកួតនោះ មិត្តរួមក្រុម Isco នៅ Real Madrid ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករប្រចាំការប្រកួត ប៉ុន្ដែ អ្នកគាំទ្រហង្សក្រហម បានកត់សំគាល់ថា អតីតខ្សែបម្រើ Malaga លេងល្អជាងកីឡាករណាៗទាំងអស់ក្នុងការប្រកួតនោះ។

ហើយខាងក្រោមនេះ ជាអ្វីដែលអ្នកគាំទ្រ Liverpool បានសរសេរក្នុង គណនី Twitter របស់ពួកគេ ក្នុងការចង់បានខ្សែបម្រើអេស្ប៉ាញមកចូលរួម នៅទឹកដី Anfield បន្ទាប់ពីក្លឹប បានបរាជ័យ ក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើបារាំង Nabil Fekir។

ប្រភព៖ talkSPORT

លោក Klopp ត្រូវជួបជាមួយ ខ្សែបម្រើពីររូបនៅ Real Madrid ដែលលោកចង់បាន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League រវាងក្រុម Real Madrid និង Liverpool អ្នកចាត់ការ Jurgen Klopp នឹងត្រូវជួបជាមួយនឹងកីឡាករពីររូប ដែលលោកចង់បានជាយូរមកហើយគឺ Marco Asensio និង Isco។

លោក Klopp ព្យាយាមចុះហត្ថលេខា ទិញ Asensio ពីរលើកកាលពីឆ្នាំមុន ហើយ Isco ធ្លាប់ជាគោលដៅរបស់លោកផងដែរ កាលកីឡាកររូបនេះលេងនៅក្លឹប Malaga។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ធ្លាប់ចង់បានកីឡាករវ័យក្មេង Asensio ដែលពោរពេញដោយទេពកោសល្យ ដោយដាក់តំលៃ ៥០លានអឺរ៉ូដើម្បីនាំយក កីឡាករអេស្ប៉ាញរូបនេះ មកជំនួសតំណែងរបស់ Philippe Coutinho ដែលផ្ទេរទៅលេងអោយ Barcelona។

ប៉ុន្ដែ Real Madrid បានបដិសេធសំនើរនេះ ហើយថែមទាំងបន្ដកុងត្រាអោយ តារាឆ្នើមវ័យក្មេងរូបនេះ ដល់ឆ្នាំ ២០២៣ ជាមួយនឹងតំលៃផ្ដាច់កុងត្រា ៧០០លានអឺរ៉ូ។

ដោយឡែក អតីតអ្នកចាត់ការក្លឹប Borussia Dortmund ក៏ធ្លាប់ចាប់អារម្មណ៍ខ្សែបម្រើ Isco ផងដែរ ចាប់តាំងពីរូបគេឈ្នះពាន Golden Boy កាលពីឆ្នាំ ២០១២ ប៉ុន្ដែ លោកមិនមានឱកាសចុះហត្ថលេខាទិញយក កីឡាកររូបនេះនោះទេ៕

ប្រភព៖ AS English

 

Isco ប្រាប់មូលហេតុដែលគេត្រូវចំនាយពេលវែងក្នុងការព្យាបាលរបួសស្មារ

ខ្សែបម្រើ Isco របស់ Real Madrid បានបង្ហើបថា រូបគេប្រថុយលេងក្នុងជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Bayern Munich ទាំងមានរបួស ប៉ុន្ដែបច្ចុប្បន្នរូបគេបានជាសះស្បើយហើយ។

កីឡាករអេស្ប៉ាញរូបនេះ ដើរតួយ៉ាងសំខាន់សំរាប់ជ័យជំនះរបស់ក្រុមស្ដេចស ក្នុងការយកឈ្នះក្រុម Celta Vigo កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបញ្ជូនអោយមិត្តរួមក្រុមបានមួយគ្រាប់ និង រកខ្លួនឯងបានមួយគ្រាប់ផងដែរ។

កីឡាករវ័យ២៦ឆ្នាំបានសារភាពថា រូបគេទ្រាំលេងទាំងរបួសស្មាកាលប៉ះ Bayern Munich ដែលធ្វើអោយរបួសកាន់តែធ្ងន់ធ្ងរ ដែលធ្វើអោយរូបគេត្រូវចំនាយពេលជាច្រើនដើម្បីអាចត្រលប់ចូលទីលានប្រកួតវិញបាន។

ប៉ុន្ដែរូបគេសប្បាយចិត្តដែលជាពីរបួសមុនការប្រកួតផ្ដាច់ព្រ័ត្រ នៅទីក្រុងកៀវជាមួយ Liverpool ដែលជាប្រកួតសំខាន់បំផុតប្រចាំរដូវកាលរបស់ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Zidane៕

ប្រភព៖ Marca

United ព្រម​វ៉ៃ​ចេញ De Gea ជា​ថ្នូរ​ប្តូរ​យក​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​របស់ Real Madrid មក​វិញ

ប្រភព​ពី​កាសែត Don Balon បាន​ចុះ​ផ្សាយ​ថា​ក្រុម Manchester United នឹង​ព្រម​វ៉ៃ​ចេញ​អ្នក​ចាំ​ទី David de Gea ដើម្បី​ជា​ថ្នូរ​ប្តូរ Isco ឲ្យ​មក​លេង​នៅ​ទឹក​ដី Old Traffrod

ស្រប​ពេល Isco ដែល​បើក​មួយ​គ្រាប់​ជួយ Madrid យក​ឈ្នះ Malaga នៅ​លទ្ធផល ២១ កាល​ពី​ថ្ងៃ​សោរ៍ ធ្វើ​ឲ្យ United រង្គោះរង្គើ​ចិត្ត​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង West Brom នៅ​លទ្ធផល ១០។

យ៉ាងណាមិញ​ក៏​មិន​ផ្ទុះ​ចេញ​នូវ​ទំហំ​ថ្លៃ​ខ្លួន​របស់​កីឡាករ​ទាំង ២ រូប​នេះ​នៅ​ឡើយ ប៉ុន្តែ​តាម​ចចាមអារ៉ាម​កន្លង​មក​សម្រាប់ De Gea និង Isco ល្ហិចល្ហៀង​ថា​ក្បែរ ១០០ លាន​ផោន​ឯ​ណោះ។

ប្រភព: Goal.com

ជ្រុល​ជា​ឆុង​គ្នា​ជាមួយ Zidane ហើយ កីឡាករ Isco មាន​ក្រុម​នៅ​អង់គ្លេស​មួយ​បើក​ទ្វារ​ចាំ

ប្រភព​ពី​គេហទំព័រ Don Balon បាន​ចុះ​ផ្សាយ​ថា​កីឡាករ Isco ហាក់​រង​សម្ពាធ​ជា​ខ្លាំង​និង​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ ជាមួយ​គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

យ៉ាងណាមិញ​គេ​ក៏​មាន​ក្រុម​កំពូល​មួយ​នៅ​អង់គ្លេស​នោះ​គឺ Manchester City ដែល​បម្រុង​លើក​ពាន Premier League ក្នុង​ពេល​ខាង​មុខ បើក​ទ្វារ​ចាំ​យក​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ឲ្យ​ចូល​មក​លេង​នៅ Etihad ជំនួស​វិញ។

ប្រភព: Goal.com

Isco ទម្លាយ​ឈ្មោះ​កីឡាករ Madrid ម្នាក់ ត្រៀម​ដើរ​ចេញ​ពី​ក្រុម​នា​រដូវ​ក្តៅ​នេះ

កីឡាករ Isco ដែល​សង្កេត​ឃើញ​បង្កើត​ទម្រង់​លេង​ល្អ​នា​ជំនួប​ប៉ះ Juventus កាល​ពី​ថ្ងៃ​មុន ថ្មីៗ​នេះ​ទើប​តែ​ទម្លាយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ជុំវិញ​ការ​ចាកចេញ​របស់​មិត្ត​រួម​ក្រុម​ម្នាក់​នា​ថ្ងៃ​ខាង​មុខ។

ដោយ​ខ្សែ​បម្រើ​រូប​នេះ​ជឿ​ថា​កីឡាករ Luka Modric នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់ ត្រៀម​ចាកចេញ​ពី Madrid នា​រដូវ​ក្តៅ។ នេះ​បើ​តាម​សារព័ត៌មាន Don Balon ចុះ​ផ្សាយ។

គូស​បញ្ជាក់​ថា​ Modric ក៏​រំអុក​ការ​ទាមទារ​ពី​ក្រុម​កំពូល​នៅ Premier League និង Serie A ជា​ច្រើន ប៉ុន្តែ​អនាគត​របស់​គេ​ទៅ​ថ្ងៃ​មុខ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

ប្រភព: ​Goal.com

Zidane ចេញមុខបកស្រាយពាក្យ Isco លើកឡើងថា Real មិនមានទំនុកចិត្តលើរូបគេ

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Isco បាននិយាយនៅក្នុងបទសម្ភាសន៍បន្ទាប់ពីជួយក្រុមរបស់ខ្លួនយកឈ្នះ អាហ្សង់ទីនយ៉ាងចាស់ដៃ ដោយរូបគេរកបាន hat-trick នៅក្នុងប្រកួតនោះ ប៉ុន្ដែអតីតកីឡាករក្លឹប Malaga រូបនេះ អ្វីដែលអ្នកចាត់ការរបស់ក្លឹបអធិរាជស Zinedine Zidane ធ្វើមកលើខ្លួនឡើយ ពោលគឺរូបគេមិនទទួលបានទំនុកចិត្តពី Real Madrid ដូចក្រុមជម្រើសជាតិអេស្ប៉ាញឡើយ។

ដោយឡែកអ្នកចាត់ការសញ្ជាតិបារាំង បានឆ្លើយតបនូវអ្វីដែល Isco បានលើកឡើង ព្រមទាំងបង្ហាញហេតុផលដ៏សមរម្យបំផុតផងដែរ។

លោកបានលើកឡើងថា Isco ជាកីឡាករដ៏សំខាន់របស់ក្រុម ហើយរូបលោកពិតជារីករាយចំពោះការបញ្ចេញសមត្ថភាពរបស់គេ ក្នុងការប្រកួតទល់នឹងក្រុមអាហ្សង់ទីន។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះគឺ Real Madrid មានកីឡាករ២៥រូប ហើយកីឡាករដែលជាប់ជម្រើសដំបូងមានតែ១១រូបប៉ុណ្ណោះ។

Zidane ក៏បានឆ្លើយនូវសំនួររបស់អ្នកកាសែតដែលបានចោទសួរ ចំពោះពាក្យចចាមអារ៉ាមដែលបានលេចលឺថា Manchester City មានសង្ឃឹមខ្ពស់ក្នុងការទិញយក Isco ដោយសាររូបគេមិនសូវសប្បាយចិត្តជាមួយនឹង អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ប៉ុន្ដែលោកបានតបទៅវិញថា កីឡាកររូបនេះនឹងបន្ដស្នាក់នៅ​ Real Madrid បន្ដទៀត ហើយ Isco ជាកីឡាករដែលលោកពេញចិត្ត។

គួរបញ្ជាក់ថា Isco និង មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos មិនបានធ្វើដំនើរជាមួយនឹងមិត្តរួមក្រុម ដើម្បីប្រកួតទល់នឹងក្រុម Las Palmas នោះទេ ដោយ Zidane បានបញ្ជាក់ថា មានបញ្ហាផ្ទាល់ខ្លួនទើបមិនអាចចូលរួមបាន៕

ប្រភព៖ Marca

មិត្តរួមជម្រើសជាតិ ថាបើ Isco មិនសូវបានលេងនៅ Madrid អ៊ីចឹងលៃលកចូលក្រុមនេះមក!

ខ្សែបម្រើឲ្យជម្រើសជាតិអេស្ប៉ាញ Koke បានលាន់មាត់បញ្ជាក់ទៅ Isco ថាបើកាលណារូបគេពុំមានឱកាសលេងគ្រប់គ្រាន់នៅក្រុម Real Madrid ម្ល៉ោះគួរណាតែផ្ទេរចេញមកលេងឲ្យក្រុមរបស់ខ្លួនគឺ Altetico Madrid វិញ។

ដោយសង្កេតឃើញកន្លងទៅ Isco ហាក់រងសម្ពាធពីគ្រូបង្វឹកលោក Zidane ដែលពុំផ្តល់ឱកាសឲ្យរូបគេអាចបង្ហាញខ្លួនលើវាលប្រយុទ្ធទៀងទាត់ ជាពិសេសគឺក្នុងជំនួបសំខាន់ៗ។ ដោយកន្លងទៅស៊ុតបាន ៣ គ្រាប់ជួយយកឈ្នះអាហ្សង់ទីន កីឡាករ Koke ក៏បានពន្យល់ថា៖ “ខ្ញុំគិតថា Isco គាត់លេងបានល្អ ដោយពេលលេងនៅជម្រើសជាតិគឺស្ថិតក្នុងកម្រិតដ៏ពិសេសមួយ”។

“ខ្ញុំមិនដឹងច្បាស់ទេពីរឿងរ៉ាវរបស់គាត់ជាមួយ Zidane តែបើថាគាត់ពុំមានពេលវេលាលេងគ្រប់គ្រាន់ ម្ល៉ោះគាត់គួរតែមកលេងឲ្យក្រុម Altetico Madrid នោះប្រសើរជាង”។

យ៉ាងណាមិញក្នុងនាមជាខ្សែបម្រើឲ្យក្រុម ATM កីឡាកររូបនេះក៏បន្តទៀតថា៖ “ថ្វីបើយើងធ្លាក់ពី Champions League ប៉ុន្តែការប្រកួតនៅ LaLiga បន្តជារឿងចាំបាច់ដដែល ករណីថាយើងត្រូវបរាជ័យក្នុងក្របខណ្ឌនេះ តែយើងក៏នឹងបន្តក្តីសង្ឃឹមក្នុងការឈ្នះពាន Europa League ឲ្យទាល់តែបាន”។

ប្រភព: Marca