ធ្ងន់ធ្ងរ Galaxy S10 នឹង​មិន​គាំទ្រ​ការ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ទេ បើ​អតិថិជន…

ផ្អែក​តាម​ចចាមអារ៉ាម​ចុង​ក្រោយ​បង្អស់​ត្រូវ​បាន​គេ​ដឹង​ថា​ស្មាតហ្វូន​កំពូល​ជំនាន់​ក្រោយ Galaxy S10 នឹង​មិន​អាច​ដំណើរការ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​លើ​អេក្រង់​នោះ​ទេ ប្រសិន​ណា​មាន​បិទ​កញ្ចក់​ការពារ (Screen Protector)។

តាម​ការ​ជឿជាក់​កន្លង​មក​ដែល​ថា​ធុន​ធ្ងន់​របស់ Samsung រួម​មាន Galaxy S10 និង Galaxy S10+ ដែល​ណែនាំ​នូវ​បច្ចេកវិទ្យា​ថ្មី Ultrasonic Fingerprint Technology អាច​នឹង​ប្រឈម​ការ​រាំងស្ទះ​បញ្ហា​សំខាន់​ដូច​លើក​ឡើង​ខាង​លើ។ នេះ​បើ​យោង​តាម Armadillotek បាន​ចុះ​ផ្សាយ​លើ​ Twitter។

បច្ចុប្បន្ន​ភាព​ប្រភព​បញ្ជាក់​ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​នឹង​សាកល្បង​តេស្ត​មើល​លើ​រាល់​ប្រភេទ​កញ្ចក់​ការពារ​ទាំង​អស់ ប្រសិន​ណា​គ្មាន​ដំណោះស្រាយ​ទេ​នោះ Samsung ក៏​អាច​នឹង​បន្ថែម​មក​ជាមួយ​នូវ​កញ្ចក់​ការពារ​ដែល​អាច​គាំទ្រ​ដំណើរការ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់​មក​ពី​នាយ​ផ្ទាល់​តែ​ម្តង។ បែប​ណា​មិញ​នោះ​យើង​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់​អំឡុង​ចុង​ខែ​កុម្ភៈ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Samsung។

ប្រភព:GSMArena