វាយ​តម្លៃ​ពិន្ទុ… កីឡាករ​ United រូប​នេះ​អន់​ជាង​គេ ខណៈ​គ្រូបង្វឹក​នៅ​តែ​ចេញ​មុខ​ការពារ

Man Utd មិន​អាច​យក​បាន ៣ ពិន្ទុ​បាន​ទេ​នៅ​ប្រកួត​ទល់​ Crystal Palace កាល​ពី​យប់មិញ ដោយ​ជា​លទ្ធផល​បាន​បរាជ័យ​ ១-២ ក្នុង​ទឹក​ដី Old Trafford។ ក្រោយ​បិទ​ការ​ប្រកួត​ការ​វាយ​តម្លៃ​ពិន្ទុ​កីឡាករ​ក៏​បាន​លេច​ឡើង ហើយ​រក​ឃើញ​កីឡាករ​មួយ​រូប​ដែល​បង្ហាញ​ទម្រង់​លេង​ខ្សោយ​បំផុត។

នោះ​គឺ Jesse Lingard ​ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​នៅ​តែ​បន្ត​មិន​ទាន់​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ Assist ​បាល់​សម្រាប់​ការ​ប្រកួត​ឲ្យ​ក្លឹប ចាប់​តាំង​ពី​ការ​កាន់​តំណែង​ថ្មី​របស់​លោក Ole Gunnar Solskjaer នា​ខែ​ធ្នូ​មក​ម្ល៉េះ។ កំណត់ត្រា​មិន​ល្អ​មួយ​នេះ បាន​រុញ​ច្រាន​ឲ្យ​គេហទំព័រ Manchestereveningnews របស់​អង់គ្លេស​ដាក់​ពិន្ទុ​ឲ្យ Lingard ​បាន​ត្រឹម ២ ពិន្ទុ​ប៉ុណ្ណោះ។

អ្នក​គាំទ្រ​ហាក់​មិន​សាទរ​ចំពោះ Lingard ឡើយ ស្រប​ពេល​ោក Ole Gunnar Solskjaer នៅ​តែ​បន្ត​ចេញ​មុខ​ការពារ​កូន​ក្រុម​ខ្លួន ដោយ​ពោល​ពាក្យ​ថា Lingard នៅ​តែ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ក្រុម​របស់​ខ្លួន។ ប្រភព៖ Sportskeeda ​