Thiago ថា​ដោយសារ Torres ប្រាប់​រឿង​នេះ ទើប​មិន​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា “This Is Anfield”

ទាំង​ក្នុង​រូបភាព​និង​សកម្មភាព​វីដេអូ​នៃ​ការ​បង្ហាញ​ខ្លួន​នានា​របស់ Thiago Alcantara ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ​លេង​នៅ​តំបន់​បម្រើ បាន​បង្ហាញ​ទង្វើ​ចម្លែក​ដោយ​មិន​បាន​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់​លើ​និមិត្តសញ្ញា “This Is Anfield” នោះ​ឡើយ។

Thiago Alcantara

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ កីឡាករ​អេស្ប៉ាញ​បាន​និយាយ​ប្រាប់​សារព័ត៌មាន ថា​ដោយសារ​គេ​ទទួល​បាន​សារ​ណែនាំ​ពី​កីឡាករ​ជើង​ចាស់​គឺ Fernando Torres ពី​ហេតុផល​គួរ​ឲ្យ​គោរព​មួយ។​​

Thiago Alcantara
Fernando Torres

កីឡាករ​មាន​តម្លៃ​ផ្ទេរ ២៥ លាន​ផោន​និយាយ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​លឺ Torres គាត់​និយាយ ដោយ​ថា​កន្លែង​នេះ​ក៏​នៅ​តែ​ជា​កន្លែង​ដែល​យើង​ឆ្លង​កាត់​រយៈ​ពេល ៤ ឆ្នាំ​បន្ត​ទៀត [កុងត្រា​របស់​គេ ៤ ឆ្នាំ] ហើយ​ការ​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា​នេះ គឺ​លុះត្រា​ណា​តែ​យើង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សិន”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង​ហើយ​ទើប​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ប៉ះ​វា​ទេ ពោល​គឺ​គោរព​ដល់​របៀបរបប​បែប​ហ្នឹង”៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញគេចាប់អារម្មណ៍ច្រើន! Man Utd ត្រៀមថែមកុងត្រាថ្មីឲ្យតារាឆ្នើមខ្លួនម្នាក់ ដើម្បីរក្សាតម្លៃផ្ទេរ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមបិសាចក្រហម Manchester United គ្រោងនឹងផ្តល់ជូនកិច្ចសន្យាថ្មីមួយផ្សេងទៀតដល់កីឡាករ Jesse Lingard ជាមួយនឹងជម្រើសរយ:ពេលមួយឆ្នាំ នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ។

Jesse Lingard 

ជាក់ស្តែងវាមិនមែនជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្រុម United នោះទេ ខណ:របាយការណ៍ពី TheSun បានបង្ហាញពីហេតុផលថា កិច្ចសន្យារបស់ Lingard នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ ដូច្នេះក្រុមបិសាចក្រហមមិនចង់បាត់បង់ខ្សែប្រយុទ្ធរូបនេះ ដោយមិនទទួលបានអ្វីសោះនោះទេ ស្របពេលដែលរូបគេគឺមិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Solskjaer នោះឡើយ ។

Jesse Lingard

រំលឹកផងដែរ Lingard មិនបានស្ថិតនៅជាផ្នែកមួយ សម្រាប់ក្រុម United អំឡុងការបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចទប់ការចាប់អារម្មណ៍ពីសំណាក់ក្លឹប Tottenham , Everton និង West Ham ក្នុងការចុះហត្ថលេខាលើគេនោះឡើយ ។

Jesse Lingard

 

មិនតែប៉ុណ្ណោះក្រុម Man United បានដាក់តម្លៃខ្លួនប្រមាណ ២៥ លានផោន ទៅ ៣០ លានផោនលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប្រសិនបើគេត្រូវចាកចេញត្រឹមខែតុលា​ ប៉ុន្តែក្លឹបបិសាចក្រហម នឹងព្យាយាមបន្ថែមកុងត្រារយ:ពេលមួយឆ្នាំទៀត សម្រាប់ Lingard ដើម្បីធានាថាគ្មានក្លឹបណាមួយ ត្រូវរង់ចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ ក្នុងការនាំយកកីឡាកររូបនេះ ទៅដោយគ្មានតម្លៃខ្លួននោះទេ ៕

ប្រភព: Sportbible